ថ្លែងមតិក្នុងកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់កាណាដាក្នុងតំបន់ និងលើឆាកអន្តរជាតិ និងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយកាណាដាដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍរួមនៅតំបន់ និងពិភពលោក។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien​ ថ្លែងនៅក្នុងកិច្ចសន្ទនា

ទាក់ទងនឹងបញ្ហាតំបន់ និងពិភពលោក ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ គោរពច្បាប់នៅសមុទ្រ ព្រមទាំងសង្កត់ធ្ងន់ថា ជំលោះនានាគួរតែត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ហើយចាត់ទុកនេះជាការទទួលខុសត្រូវរួមរបស់បណ្តាប្រទេស និងសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព​ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសទាំងអស់នៅក្នុងតំបន់ និងពិភពលោក។

ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិគ្រោះយោបល់ការពារជាតិវៀតណាម - កាណាដា ដែលបានធ្វើឡើងនៅថ្ងៃទី ៧ ខែកក្កដា កន្លងមក ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងការពារជាតិទ្វេភាគីកំពុងត្រូវបានអនុវត្ដយ៉ាងសកម្ម និងស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៩ ដោយ​រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ ក៏ដូចជាសក្តានុពល និងតម្រូវការរបស់ប្រទេសនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិ​​

ភាគីទាំងពីរក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការការពារជាតិកំពុងក្លាយទៅជាខ្លឹមសារសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - កាណាដា ហើយនិងត្រូវបានជំរុញលើវិស័យជាច្រើនដូចជា កិច្ចសន្ទនា កិច្ចពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការនៅលើវេទិកាពហុភាគី ...។

ភាគីទាំងពីរបានឯកភាពលើផែនការសហប្រតិបត្តិការការពារជាតិសម្រាប់ដំណាក់កាល ២០២១-២០២៣ ដែលជាមូលដ្ឋានសម្រាប់អនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការអាទិភាពនាពេលខាងមុខ រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីកាណាដាជួយគាំទ្រវៀតណាមក្នុងការទទួលវ៉ាក់សាំង ក៏ដូចជាឧបករណ៍វេជ្ជសាស្ដ្រដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ផងដែរ៕

បកប្រែដោយ Pham Diep