លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានមកសួរសុខទុក្ខក្រុមគ្រួសារ អុជធូបគោរពវិញ្ញាណក្ខន្ធ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap; លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh; លោកនាយឧត្តមសេនីយ៍ Hoang Van Thai; លោកនាយឧត្តមសេនីយ៍ Van Tien Dung; លោកនាយឧត្តមសេនីយ៍ Le Trong Tan; លោកនាយឧត្តមសេនីយ៍ Chu Huy Man; លោកនាយឧត្តមសេនីយ៍ Le Duc Anh; លោកនាយឧត្តមសេនីយ៍ Doan Khue; លោកឧត្តមសេនីយ៍ឯក Le Kha Phieu; លោកឧត្តមសេនីយ៍ឯក Dao Dinh Luyen; លោកឧត្តមសេនីយ៍ឯក Nguyen Khac Nghien។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang  អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Le Duc Anh 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូ អុជធូបគោរពវិញ្ញាណក្ខន្ធ លោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូសួរសុខទុក្ខសាច់ញាតិលោកនាយឧត្តមសេនីយ៍ Doan Khue
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូសួរសុខទុក្ខសាច់ញាតិលោកឧត្តមសេនីយ៍ឯក Nguyen Khac Nghien

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់បុព្វបុរសទាំងឡាយក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងដំណើរការកសាង និង​អភិវឌ្ឍរបស់កងទ័ព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងគណៈប្រតិភូសួរសុខទុក្ខលោកឧត្តមសេនីយ៍ឯក Pham Thanh Ngan
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Pham Thanh Ngan

អញ្ជើញទៅសួរសុខទុក្ខ និងផ្តល់អំណោយជូន​លោកឧត្តមសេនីយ៍ឯក Pham Thanh Ngan អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានអគ្គស្នងការនយោបាយ វីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបអំពីសមិទ្ធផលនានាដែលកងទ័ពទទួលបាននាពេលថ្មីៗនេះ ជាពិសេសក្នុងការផ្តល់យោបល់ជាយុទ្ធសាស្ត្រជូនបក្ស និងរដ្ឋលើកិច្ចការយោធាការពារជាតិ ការបង្កើនកម្លាំងប្រយុទ្ធរបស់កងទ័ព និង​ការ​ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19... ; លោកនាយឧត្តមសេនីយ៍ Phan Van Giang សង្ឃឹមថា លោកឧត្តមសេនីយ៍ឯក Pham Thanh Ngan នឹងបន្តយកចិត្តទុកដាក់ តាមដាន ហើយនិងផ្តល់មតិយោបល់ជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដើម្បីដឹកនាំកងទ័ពបំពេញដោយជោគជ័យនូវភារកិច្ចយុទ្ធសាស្ត្រទាំងពីរ គឺការកសាង និងការពារយ៉ាងរឹងមាំនូវ​សាធារណរដ្ឋសង្គមនិយមវៀតណាម៕

បកប្រែដោយ Duy Hoan