ថ្លែងនៅក្នុងសម័យ​ប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះសមមិត្តមួយចំនួនដែលត្រូវបានរដ្ឋសភាផ្តល់សច្ចាប័នជាសមាជិកក្រុមប្រឹក្សាសន្តិសុខការពារជាតិសម្រាប់អាណត្តិ ២០១៦-២០២១។ លោកប្រធានរដ្ឋបានបញ្ជាក់ថា ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ ក្នុងអាណត្តិ ២០១៦-២០២១ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខការពារជាតិ និងជាប្រមុខកងកម្លាំងប្រដាប់អាវុធប្រជាជន ប្រធានរដ្ឋបានដឹកនាំការិយាល័យប្រធានរដ្ឋឱ្យសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសមាជិកក្រុមប្រឹក្សាក្នុងការកសាង និងប្រកាសបទប្បញ្ញត្តិជាបណ្តោះអាសន្នស្តីពីប្រតិបត្តិការរបស់ក្រុមប្រឹក្សា និងកំណត់ភារកិច្ចសំខាន់ៗក្នុងអាណាត្តិ។ ក្រុមប្រឹក្សាបានបើកសម័យ​ចប្រជុំចំនួនពីរលើកនៅឆ្នាំ ២០១៦ និងឆ្នាំ ២០១៧។

leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៃសម័យ​ប្រជុំ (រូប​ថត៖ vnanet.vn)

លោកប្រធានរដ្ឋមានប្រសាសន៍ថា សម័យប្រជុំលើកទី ៣ នេះ ជា​ការបូកសរុបលទ្ធផលការងារនៃអាណត្តិ ទន្ទឹមនឹងនោះពិភាក្សា និងឯកភាពលើខ្លឹមសារសំខាន់ៗ ដើម្បីក្រុមប្រឹក្សាសន្តិសុខការពារជាតិក្នុងអាណត្តិថ្មីបំពេញល្អភារកិច្ចរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់។ ក្រៅពីបញ្ហាប្រពៃណីនោះ​គ៏​មានកត្តាសន្តិសុខមិនមែនប្រពៃណីផងដែរ ជាពិសេសជំងឺរាតត្បាតដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជន។ លោកប្រធានរដ្ឋបានប្រសាសន៍ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលកន្លងមកក៏ដោយ ក៏ប៉ុន្តែជំងឺរាតត្បាតនៅតែវិវត្តយ៉ាង​ស្មុគស្មាញដែរ។ ក្នុងស្ថានភាពបច្ចុប្បន្ន លោកប្រធានរដ្ឋសង្កត់ធ្ងន់លើទួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ព នគរបាល និងស្ថាប័នការទូតក្នុងការប្រមូលធនធានទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងគ្រោះមហន្តរាយធម្មជាតិ៕

បកប្រែដោយ Duy Hoan