ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់យុទ្ធសាស្ត្រនៃបទបញ្ញត្តិស្តីពីឧស្សាហកម្មការពារជាតិសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ និងលើកឡើងពីសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ១២ ឆ្នាំនៃការអនុវត្តបទបញ្ញត្តិនេះ ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃការសម្របសម្រួល និងបង្កើតលក្ខខណ្ឌងាយស្រួលលើយន្តការ និងគោលនយោបាយរបស់ក្រសួង ស្ថាប័ននានា ក្នុងការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមានប្រសាសន៍ថា ក្នុងរយៈពេលខាងមុខ ឧស្សាហកម្មការពារជាតិវៀតណាម ចាំបាច់ត្រូវបានកសាង និងអភិវឌ្ឍតាមទិសដៅម្ចាស់ការ ខ្លួនទីពឹងខ្លួន ទំនើប ដោយ​បំពេញភារកិច្ចការពារប្រទេសផង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង  ព្រមទាំងក្លាយទៅជាឧស្សាហកម្មនាំមុខគេនៃឧស្សាហកម្មជាតិ។ ឧស្សាហកម្មការពារជាតិវៀតណាមចាំបាច់ត្រូវវិនិយោគលើការស្រាវជ្រាវ និងផលិតអាវុធ សម្ភារៈបច្ចេកទេសទំនើប; ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការកសាងធនធានមនុស្សដែលមានគុណភាពខ្ពស់; ស្រាវជ្រាវជ្រើសរើសគំរូបច្ចេកវិទ្យាឧស្សាហកម្មនៃប្រទេសមួយចំនួន និងអនុវត្តតាមលក្ខខណ្ឌនៃប្រទេសវៀតណាម។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិនាពេលខាងមុខនឹងបន្តជាភារកិច្ចសំខាន់មួយក្នុងយុទ្ធសាស្ត្រកសាង និងការពារមាតុភូមិ។ លោកបានចាត់ទុកថា ការធ្វើឲ្យទស្សនៈ និងគោលការណ៍របស់បក្ស និងរដ្ឋស្តីពីឧស្សាហកម្មការពារជាតិ ឲ្យក្លាយទៅជាច្បាប់គឺជាភាពចាំបាច់ណាស់។ ស្ថាប័ននានានៃក្រសួងការពារប្រទេសចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នផ្នែកពាក់ព័ន្ធនានា ដើម្បីស្រាវជ្រាវ លើកឡើងសំណើឱ្យទាន់ពេលវេលា ហើយ​និងផ្តល់យោបល់ដល់រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ក្នុង​ការ​អនុវត្តបទបញ្ញត្តិស្តីពីឧស្សាហកម្មការពារជាតិ និងប្រព័ន្ធឯកសារច្បាប់ពាក់ព័ន្ធ៕

បកប្រែដោយ Huyen Trang