ក្នុងឆមាសទី១ ឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពទាំងមូល ការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិត្រូវបានអនុវត្តយ៉ាងសកម្ម ច្នៃប្រឌិត និងព្រមៗគ្នា ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញ​ជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ dangcongsan.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានលើកសរសើរចំពោះស្ថាប័ន និងអង្គភាពមួយចំនួនដែលមានការរួមវិភាគទាន និងសកម្មភាពប្រកបដោយប្រសិទ្ធភាពជាច្រើន។ លោកបានសង្កត់ធ្ងន់ថា ក្នុងឆមាសទី២នៃឆ្នាំនេះ អង្គភាពនានាចាំបាច់ត្រូវចាត់ចែងការអនុវត្តសកម្មភាពសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិតាមទិសដៅម្ចាស់ការ មានភាពបត់បែន ប្រកបដោយភាពជាក់ស្តែង និងប្រសិទ្ធភាព រក្សាយន្តការកិច្ចពិគ្រោះយោបល់ និងកិច្ចសន្ទនាយុទ្ធសាស្រ្តការពារជាតិប្រចាំឆ្នាំជាមួយបណ្តាប្រទេសដទៃទៀត ព្រមទាំងស្រាវជ្រាវ និងលើកឡើងនូវវិស័យ និងរបៀបសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យសមស្របទៅនឹងលក្ខខណ្ឌ និងសមត្ថភាពរបស់ក្រសួងការពារប្រទេសវៀតណាម។ កងកម្លាំងដែលមានសមត្ថកិច្ចត្រូវតែធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជាដាច់ខាតសម្រាប់សកម្មភាពការទូត ជាពិសេសសកម្មភាពការទូតជាន់ខ្ពស់។ លើសពីនេះទៀត ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការទូតតាមព្រំដែន ជំរុញសកម្មភាពការទូតការពារជាតិដើម្បីទទួលបានប្រភពវ៉ាក់សាំង Covid-19 រួមចំណែកយ៉ាងសកម្មដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់រដ្ឋាភិបាល និងប្រជាជន៕

បកប្រែដោយ Huyen Trang