leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងរថក្រោះពាសដែកជូនផ្កា និងថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមរថក្រោះ

លោកឧត្តមសេនីយ៍ត្រី Do Dinh Thanh បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកទាំងឡាយក្នុងការជំនះពុះពាររាល់ការលំបាក។ លោកឧត្តមសេនីយ៍ត្រី Do Dinh Thanh បានស្នើឲ្យក្រុមរថក្រោះលើកកម្ពស់ប្រពៃណីប្តេជ្ញាឈ្នះនៃកងទ័ពរថក្រោះពាសដែក  សាមគ្គី ឯកភាព ម្ចាស់ការ និងមានគំនិតផ្តួចផ្តើមច្នៃប្រឌិតដើម្បីជំនះរាល់ការលំបាក និងបំពេញភារកិច្ចឱ្យបានល្អ។ ក្រុមរថក្រោះចេញដំណើរនេះនឹងឆ្លៀតការបង្កលក្ខណៈងាយស្រួលពីអ្នកជំនាញរុស្ស៊ី ឆ្លៀតចាប់យកពេលវេលាដើម្បីហ្វឺកហាត់ធ្វើជាម្ចាស់រថក្រោះ T72-B3; លើកកម្ពស់ជំនាញបើកបរដើម្បីសម្រេចបានគោលដៅយ៉ាងលឿន និងត្រឹមត្រូវតាមលក្ខខណ្ឌនៃការប្រកួត ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃការប្រកួត ដោយស្មោះត្រង់ ក្នុងស្មារតីរៀនសូត្រ ធានានូវសុវត្ថិភាពជាដាច់ខាត។

យោងតាមផែនការ នាថ្ងៃទី១៦ ខែកក្កដា ក្រុមរថក្រោះនឹងចេញដំណើរទៅសហព័ន្ធរុស្ស៊ី ដើម្បីចូលរួម Army Games ឆ្នាំ ២០២១៕

បកប្រែដោយ Huyen Trang