ដំណើរទស្សនកិច្ចនេះសំដៅពង្រឹង និងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង​វៀត​ណាម ​​និងរុស្ស៊ី ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងកងទ័ពជើងទឹកទាំងពីរនិយាយដោយឡែក។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកនៃបណ្ដាប្រទេសចូលរួមព្យុហយាត្រា និងការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ ២០២១។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចេញដំណើរ
leftcenterrightdel
 
leftcenterrightdel
កងនាវាលេខ ០១៥ - ឈ្មោះ Tran Hung Dao និងលេខ ០១៦ - ឈ្មោះ Quang Trung 

យោងតាមផែនការបានបង្ហាញថា កងនាវានឹងចូលរួមព្យុហយាត្រាកងទ័ពជើងទឹក និងចូលរួមប្រកួតកីឡាយោធាអន្ដរជាតិឆ្នាំ ២០២១។  ដោយការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 និងផ្អែកលើស្ថានភាពជាក់លាក់។ គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលរួមសកម្មភាពមួយចំនួនដូចជា ទស្សនាកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌មួយចំនួននៅទីក្រុង Vladivostok ។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជនជូនដំណើរក្រុមកងនាវាកងទ័ពជើងទឹក

ក្នុងដំណើរទស្សនកិច្ចនេះ នាយទាហាន និងនាវិកនៃកងនាវានឹងរៀបចំការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាពសហការគ្នា ការត្រៀមប្រយុទ្ធ ការប្រើប្រាស់អាវុធក្នុងលក្ខ័ខណ្ឌធ្វើដំណើរតាមសមុទ្រក្នុងរយៈពេលវែង និងដកបទពិសោធន៍ក្នុងរៀបចំព្រឹត្តិការណ៍អន្តរជាតិនៃកងទ័ពជើងទឹកប្រជាជនវៀតណាម៕

បកប្រែដោយ Thanh Cong