leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ថ្លែងនៅក្នុងកិច្ចពិភាក្សា

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជូនដំណឹងអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់ប្រទេសរៀងៗខ្លួន។ រដ្ឋមន្ដ្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍របស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តយោធានៃប្រទេសទាំងពីរក្នុងការឆ្លើយតបនឹងរោគរាតត្បាត ហើយបានឯកភាព​បន្ដជំរុញកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តយោធាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជារោគរាតត្បាតផ្សេងទៀតនាពេលខាងមុខ។

លោករដ្ឋមន្រ្តី Phan Van Giang និងលោករដ្ឋមន្រ្តី Kishi Nobuo បានឯកភាពគ្នាអនុវត្តនូវខ្លឹមសារសហប្រតិបត្ដិការទ្វេភាគីនិងពហុភាគីឱ្យបានឆាប់បន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺ Covid-19 ដែលក្នុងនោះផ្ដល់អាទិភាពក្នុងការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការរក្សាយន្តការសន្ទនា និងពិគ្រោះយោបល់សម្រាប់នាយទាហានសេនាធិការនៃកងទ័ពជើងទឹក កងទ័ពជើងគោកនិងកងទ័ពជើងអាកាស; ភាគីទាំងពីរក៏បានឯកភាពថា ចាំបាច់ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាល​ជប៉ុនឲ្យបានឆាប់ៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោករដ្ឋមន្រ្តី Phan Van Giang បានលើកឡើងថា ភាគីទាំងពីរគួរតែសម្របសម្រួលគ្នាឱ្យបានល្អក្នុងការរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ដំណាក់កាល ២០២១-២០២៣; លោករដ្ឋមន្រ្តី Phan Van Giang វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងជោគជ័យរបស់ជប៉ុនក្នុងការរៀបចំសិក្ខាសាលារវាងជប៉ុន - អាស៊ានស្តីពីជំនួយមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយតាមប្រព័ន្ធវីដេអូ នៅខែមេសា កន្លងមក។ លោករដ្ឋមន្រ្តី Phan Van Giang សង្ឃឹមថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Kishi Nobuo នឹងបន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍ និងស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀតដែលស្របទៅនឹងផលប្រយោជន៍នៃប្រទេសរៀងៗខ្លួន ដើម្បីសន្តិភាពនិងការអភិវឌ្ឍរួមនៅក្នុងតំបន់និងពិភពលោក៕

បកប្រែដោយ Thanh Cong