អញ្ជើញចូលរួមក្នុងពិធីនោះមានលោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេស រួមទាំងថ្នាក់ដឹកក្រសួង ស្ថាប័នមួយចំនួនទៀត។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានប្រគល់សេចក្តីសំរេចចិត្តតែងតាំងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ឲ្យចូល​កាន់មុខតំណែងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
 
leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់សេចក្តីសំរេចចិត្តតែងតាំងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ថ្លែងក្នុងឱកាសនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាកម្មាភិបាលមានគ្រប់លក្ខណៈសម្បត្តិខាងនយោយបាយ និងសីលធម៌ល្អ និង​បានឆ្លងកាត់មុខតំណែងជាច្រើន។ ក្នុងមុខតំណែងទាំងឡាយ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បាន​​បំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនបានយ៉ាង​​ល្អ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានកត់សម្គាល់ផងដែរថា បុព្វហេតុនៃការកសាង និងការពារជាតិក្នុងសម័យបដិវត្តន៍បច្ចុប្បន្ន​​នេះ​បាន​​តម្រូវឲ្យបក្ស កងទ័ព និងប្រជាជនទាំងមូលនូវភារកិច្ចធ្ងន់ធ្ងរ ដែលទាមទារឱ្យកងទ័ពប្រជាជនជានិច្ចកាលត្រូវស្ថិត​ក្រោមការដឹកនាំជាដាច់ខាត ដោយផ្ទាល់​លើគ្រប់ជ្រុង​ជ្រោយរបស់បក្ស ស្មោះត្រង់ជាដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជន។ កងកម្លាំងប្រដាប់អាវុធទាំងឡាយ រួមទាំងកងទ័ពប្រជាជនវៀតណាមបន្តប្រកាន់ខ្ជាប់នូវប្រពៃណីរបស់​កងទ័ពអ៊ំហូ បង្កើនការប្រុងប្រយ័ត្ន ហ្វឹកហាត់សម្រាប់ត្រៀមប្រយុទ្ធ ហើយ​ប្រយុទ្ធដោយជោគជ័យ វាយបំបែករាល់​ឧបាយកលរបស់សត្រូវ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិ ថែរក្សាបរិស្ថាន សន្តិភាព និងស្ថិរភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជន។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងអបអរសាទរ និងប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងក្នុងពិធី
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ជូនផ្កាអបអរសាទរលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong
leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនអបអរសាទរលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong
leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន​ និងអគ្គស្នងការដ្ឋាននយោបាយ អបអរសាទរលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងលោកប្រធានរដ្ឋផ្ទាល់។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថាខ្លួនជានិច្ចកាលស្មោះត្រង់ចំពោះបក្ស មាតុភូមិ និងប្រជាជន ខិតខំប្រឹងប្រែងសិក្សា និងធ្វើតាមគំនិត សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong សន្យាថានឹងបន្តខិតខំប្រឹង​ប្រែង​​សិក្សា និងបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់​ឲ្យ ព្រមទាំង​​រក្សា និងលើកកម្ពស់លក្ខណៈសម្បត្តិនៃកងទ័ពអ៊ំហូ និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan