នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Phan Van Giang បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមបានបញ្ជាក់ពីការយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងក្នុងតំបន់ រួមទាំងហ្វីលីពីនផងដែរ។ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់ហ្វីលីពីនក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន បានរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាព និងមិត្តភាព លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់អាស៊ានក្នុងតំបន់ និងលើឆាកអន្តរជាតិ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងលោក Meynardo Los Banos Montealegre ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំវៀតណាម

លោកឯកអគ្គរដ្ឋទូត Meynardo Los Banos Montealegre បានអបអរសាទរលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ព្រមទាំងសំដែងការជឿជាក់ថា ក្នុងឋានៈជារដ្ឋមន្រ្តីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកងទ័ពទាំងពីរឱ្យមានការរីកចម្រើនខ្លាំងក្លា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារជាតិទាំងពីរ ជាពិសេសទំនាក់ទំនងការពារជាតិទ្វេភាគីរវាងវៀតណាម និងហ្វីលីពីន ដែលត្រូវបានជំរុញកាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការពិគ្រោះយោបល់ ការសន្ទនា ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ដោះស្រាយបញ្ហាអ្នកនេសាទដោយឈរលើមូលដ្ឋាននៃស្មារតីមនុស្សធម៌ និងទំនាក់ទំនងអ្នកជិតខាង និងមិត្ដភាពរវាងប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្ដរជាតិ និងកិច្ចសហប្រតិបត្ដិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាត Covid-19។ ក្នុងបរិបទដែលជំងឺរាតត្បាតមានការវិវឌ្ឍយ៉ាងស្មុគស្មាញ  ភាគីទាំងពីរបានឯកភាពគ្នារៀបចំសកម្មភាពតាមប្រព័ន្ធវីដេអូ ជាពិសេសកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី និងកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ការពិគ្រោះយោបល់ទ្វេភាគីរវាងកងទ័ពជើងទឹក និងជើងអាកាស។

នាព្រឹកថ្ងៃដដែល លោករដ្ឋមន្ត្រី Phan Van Giang បានទទួលជួបលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំវៀតណាម។

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Phan Van Giang បានបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយសិង្ហបុរី និងបណ្តាប្រទេសអាស៊ាន។ ព្រមទាំងលោកបានឲ្យដឹងថា ការចូលរួមយ៉ាងសកម្ម និងម្ចាស់ការរបស់សិង្ហបុរីក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ានបានរួមចំណែកពង្រឹងទំនាក់ទំនងក្នុងតំបន់ លើកកម្ពស់កិត្យានុភាពរបស់អាស៊ានក្នុងតំបន់ និងលើពិភពលោក។ លោករដ្ឋមន្ដ្រីមានបំណងចង់ឲ្យសិង្ហបុរីនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួន រួមជាមួយវៀតណាម និងបណ្តាប្រទេសអាស៊ានជំរុញការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅរបស់សហគមន៍អាស៊ាន។

leftcenterrightdel
លោករដ្ឋមន្រ្តី Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំវៀតណាម

លោកឯកអគ្គរដ្ឋទូត Jaya Ratnam បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម​ ហើយសំដែងនូវការជឿជាក់ថា ក្នុងឋានៈថ្មី លោកឧត្តមសេនីយ៍ឯក Phan Van Giang នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែកឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្តែង។

លោករដ្ឋមន្រ្តី Phan Van Giang និងលោកឯកអគ្គរដ្ឋទូត Jaya Ratnam បានបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ភាគីទាំងពីរបានទទួលលទ្ធផលលើវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការជួបប្រជុំប្រាស្រ័យនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក វេជ្ជសាស្ត្រយោធា ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នារៀបចំសកម្មភាពតាមប្រព័ន្ធវីដេអូដូចជា៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី និងកិច្ចប្រជុំក្រុមការងាររួមស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបន្តបំពេញនីតិវិធី និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីសម្រាប់ឆ្នាំ ២០២១ ដែលជំនួសឱ្យកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៩៕

បកប្រែដោយ Pham Diep