អង្គសន្និសីទបានប្រកាសសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការតែងតាំងលោកឧត្តមសេនីយ៍ទោ Trinh Van Quyet សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃយោធភូមិភាគទី ២ កាន់តំណែងជាអនុប្រធានអគ្គស្នងការនយោបាយ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានប្រគល់សេចក្តីសំរេចស្ដីពីការតែងតាំងលោកឧត្តមសេនីយ៍ទោ Trinh Van Quyet កាន់តំណែងជាអនុប្រធាននយោបាយរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោករដ្ឋមន្ត្រី Phan Van Giang បានអបអរសាទរលោកឧត្តមសេនីយ៍ទោ Trinh Van Quyet។ លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា ក្នុងឋានៈថ្មី លោកឧត្តមសេនីយ៍ទោ Trinh Van Quyet នឹងខិតខំបំពេញល្អនូវភារកិច្ចរបស់ខ្លួន បន្តខិតខំសិក្សាបង្ហាញនូវសិលធម៌ល្អក្នុងការកសាងកងទ័ព និងអនុវត្ដភារកិច្ចយោធា រួមចំណែកក្នុងការអនុវត្ដដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្ដីសម្រេចចិត្ដរបស់បក្សភាគកងទ័ពលើកទី ១១។

ថ្លែងមតិនៅសន្និសីទ លោកឧត្តមសេនីយ៍ទោ Trinh Van Quyet បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ព្រមទាំងលោកបានសន្យាថានឹងលើកកំពស់ការទទួលខុសត្រូវរបស់ខ្លួន និងខិតខំអស់ពីសមត្ថភាពដើម្បីបំពេញល្អនូវភារកិច្ចដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនប្រគល់ជូន៕

បកប្រែដោយ Pham Diep