អញ្ជើញចូលរួមពិធីប្រគល់មានវត្ដមានពីសំណាក់លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាន និងជានាយសេនាធិការនៃអគ្គនាយកដ្ឋានភស្តុភា កងទ័ពប្រជាជនវៀតណាម និងលោកឧត្តមសេនីយ៍ទោ Khampheth Sixanonh ប្រធានអគ្គនាយកដ្ឋានភស្តុភា កងទ័ពប្រជាជនឡាវ។

leftcenterrightdel
ក្រសួងការពារប្រទេសវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

ថ្លែងមតិនៅពិធីប្រគល់នេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang បានសង្កត់ធ្ងន់ថា៖“ រួមជាមួយការជួយឧបត្ថម្ភសំភារៈបរិក្ខារពេទ្យមួយចំនួននោះ អ្នកជំនាញនៃកងទ័ពប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចជួយប្រទេសមិត្តឡាវក្នុងការរៀបចំ ហើយ​និងចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាត​ត្បាត Covid-19។ សកម្មភាពទាំងនេះរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពពិសេស ស្អិតរមួត សាមគ្គីភាពរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ” ។

leftcenterrightdel
ការដឹកជញ្ជូនសំភារៈបរិក្ខារពេទ្យជូនប្រទេសឡាវ

ជំនួយទាំងនេះ រួមមានម៉ាស់ពេទ្យចំនួន ៥,០០០ ម៉ាស់, ម៉ាស់ក្រណាត់ចំនួន ១០០,០០០ ម៉ាស់,  សំលៀកបំពាក់ការពារមេរោគចំនួន ៥,០០០ ឈុត, ថ្នាំ Cloramin B ប្រមាណ ៥០០ គីឡូក្រាម ទឹកកម្ចាត់មេរោគចំនួន ១,០០០ ដប និងឧបករណ៍ធ្វើតេស្ដិ៍រហ័ស Covid-19 ចំនួន  ១,០០០ គ្រឿង។ ក្រៅពីនេះ អគ្គនាយកដ្ឋានភស្តុភាក៏បានចាត់បញ្ជូនក្រុមអ្នកជំនាញចំនួន ៤ នាក់ ទៅជួយកងទ័ពប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត  Covid-19។

ថ្លែងមតិនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Khampheth Sixanonh ប្រធានអគ្គនាយកដ្ឋានភស្តុភា កងទ័ពប្រជាជនឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ ប្រជាជននិងកងទ័ពប្រជាជនវៀតណាម បានយកចិត្ដទុកដាក់និងជួយប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅពេលដែលស្ថានភាពរោគរាតត្បាតនៅប្រទេសឡាវមានការវិវឌ្ឍយ៉ាងស្មុគស្មាញ៕

បកប្រែដោយ Pham Diep