leftcenterrightdel
សមាជិកទាំងអស់នៃកងពេទ្យកម្រិត២លេខ២ ត្រឡប់មកប្រទេសវិញបន្ទាប់ពីបញ្ចប់បេសកកម្មអន្ដរជាតិ

ចែករំលែកតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត២លេខ ២ បាននិយាយថា  “ការបញ្ចប់បេសកកម្មអន្តរជាតិក្នុងរយៈពេលវែងនោះ យើងខ្ញុំមានកិត្តិយសនិងមោទនភាពយ៉ាងខ្លាំងដែលបានជំនះរាល់ការលំបាក រួបរួមគ្នាដើម្បីបំពេញល្អនូវភារកិច្ចដែលក្រសួងការពារប្រទេសប្រគល់ជូននិងបានទទួលបានការវាយតំលៃខ្ពស់ពីអង្គការសហប្រជាជាតិ។

បន្ទាប់ពីយន្ដហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai សមាជិក ៣២ នាក់នៃកងពេទ្យកម្រិត២លេខ២ ត្រូវបានទទួលស្វាគមន៍ដោយបញ្ជាការដ្ឋានយោធាទីក្រុងហាណូយនិងបញ្ជូនទៅកាន់កងពេលលេខ ១១ ដើម្បីធ្វើចត្ដាឡីស័កក្នុងរយៈពេល ២ សប្តាហ៍ មុនពេលវិលត្រឡប់មកជួបជុំជាមួយក្រុមគ្រួសារវិញ៕

បកប្រែដោយ Pham Diep