leftcenterrightdel
ថ្នាក់ដឹកនាំ និងកម្មាភិបាលនៃកាសែតកងទ័ពប្រជាជន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

កម្មវិធីនេះបានទាក់ទាញការចូលរួមពីកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសហជីព និងសមាជិកាសមាគមនារីនៃអង្គភាពដែលចូលរួមក្នុងការបរិច្ចាគលោហិតជាង ២០០ នាក់ និងទទួលបានឈាមជិត ២០០ ឯកតា។ កម្មវិធីបានចូលរួមចំណែកក្នុងការថែរក្សា និងផ្លាស់ថ្មីទម្រង់រៀបចំសកម្មភាពរបស់អង្គការមហាជន ព្រមទាំងបង្កើតបរិយាកាសសម្រាប់ការផ្លាស់ប្តូរ និងរឹតបន្តឹងទំនាក់ទំនងជិតស្និទ្ធរវាងអង្គការមហាជនជាមួយបណ្តាអង្គភាព ក៏ដូចជាលើកទឹកចិត្តស្មារតី លើកកំពស់ការយល់ដឹងក្នុងសកម្មភាពសង្គមរបស់សមាជិកសម្ព័ន្ធយុវជន និងសមាជិកសហជីព។ នេះក៏ជាសកម្មភាពដ៏មានអត្ថន័យក្នុងការកៀងគរឈាមសម្រាប់ការសង្គ្រោះបន្ទាន់ ការព្យាបាលអ្នកជំងឺ ចូលរួមចំណែកក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang