leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធាខេត្ដ Thai Binh

បន្ទាប់ពីត្រួតពិនិត្យ និងស្ដាប់ថ្នាក់ដឹកនាំអង្គភាពទាំងឡាយរាយការណ៍អំពីស្ថានការណ៍ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងឡាយសម្រេចបានក្នុងរយៈពេលកន្លង​​មក។ 

សម្រាប់ទិសដៅការងារនាពេលខាងមុខ លោកអនុប្រធានអគ្គស្នងការនយោបាយបានស្នើឲ្យថ្នាក់ដឹកនាំអង្គភាពទាំងឡាយត្រូវជ្រួតជ្រាបនូវសេចក្ដីសម្រេចចិត្ដរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយ ជាពិសេសគឺភារកិច្ចយោធា ការពារជាតិ ការហ្វឹកហ្វឺនជាដើម ព្រមទាំងសម្របសម្រួលជាមួយកងកម្លាំងជំនាញតាមដានស្ថានភាព សន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមក្នុងតំបន់ និងផ្ដល់យោបល់ជូនអាជ្ញាធរដែនដីដើម្បីអនុវត្តភារកិច្ចយោធានិងការពារជាតិ។ ជាមួយគ្នានោះ រៀបចំសកម្មភាពឃោសនានិងអប់រំនយោបាយនិងច្បាប់ ក្រៅពីនេះ ធានាឲ្យបានល្អនូវភស្ដុភារនិងបច្ចេកទេសសម្រាប់ភារកិច្ចនិងយកចិត្តទុកដាក់ក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព កុំឲ្យជំងឺរាតត្បាតឆ្លងរាលដាលចូលក្នុងអង្គភាព ...៕

បកប្រែដោយ Pham Diep