ក្នុងឱកាសរួមជាមួយលោកអនុសេនីយ៍ឯក Tran Van Nen ប្រធាននយោបាយ និងជា​អនុប្រធានប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន Loc Thinh ទៅប្រគល់អង្ករជូនលោកស្រី Thi Ly ជនជាតិខ្មែរ ដែលជាក្រុមគ្រួសារក្រីក្រនៅភូមិ Cha La ឃុំ Loc Thinh ស្រុក Loc Ninh យើងខ្ញុំបានយល់ដឹងថែមទៀតនូវមនោសញ្ចេតនារវាងប្រជាជន និងកងទ័ពនៅតំបន់ព្រំដែន។ លោកអនុសេនីយ៍ឯក Tran Van Nen បានឲ្យដឹងថា ដើម្បីមានអង្ករសម្រាប់​ជួយក្រុមគ្រួសារក្រីក្រនៅចុងខែ អង្គភាពត្រូវ​សំចៃអង្ករប្រហែល ២ ក្រាម នៃ​ពេលបាយនីមួយៗ។ លោក Lam Liec លេខានៃគណៈកម្មាធិការបក្សភូមិ Cha La ថ្លែងថា អ្នកភូមិដឹងគុណកងទ័ពការពារព្រំដែន​ច្រើនណាស់។ គ្រួសារណានៅក្នុងភូមិនេះក៏ត្រូវបានកងទ័ពប្រគល់អង្ករ និងពូជគោ ដើម្បីរួចផុតពីភាពក្រីក្រ និងស្ថិរភាពសេដ្ឋកិច្ច។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh ប្រគល់ជូនក្រុមគ្រួសារក្រីក្រនៅភូមិ Cha La

ចំពោះលោក Lam Bung ជនជាតិខ្មែរ ជាក្រុមគ្រួសារក្រីក្រមួយនៅភូមិ Cha La  ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh បានជួយកសាងផ្ទះ និងប្រគល់ពូជគោពីរក្បាល ហើយដល់បច្ចុប្បន្ននេះក្លាយជាហ្វូងគោមួយ​ហើយ​។ លោក Lam Bung បានចែករំលែកពី​ដំណើរការរួចផុតពីភាពក្រីក្រ និងការ​កសាងផ្ទះថ្មីរបស់គ្រួសារលោក ដែល​​ឲ្យដឹងថា ក្រុមគ្រួសារលោកមានជីវភាពដូចសព្វថ្ងៃនេះគឺ​ដោយសារទទួលបានការយកចិត្តទុកដាក់ និងជំនួយពីកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh។

ទន្ទឹមនឹងនោះ អង្គភាពក៏បានសហការជាមួយថ្នាក់ដឹកនាំតំបន់រៀបចំកម្មវិធីជួយប្រជាជនកាត់បន្ថយភាពក្រីក្រ លុបចោលផ្ទះទ្រុឌទ្រោម កសាងផ្ទះថ្មី ជំនះផលវិបាកដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីនៅឃុំព្រំដែន ជួយប្រជាជនលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវក្នុងការធានាបរិស្ថាន ការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខនៅតំបន់ព្រំដែនជាតិ។ល៕

បកប្រែដោយ Thuy Anh