* នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ លោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានអញ្ជើញចូលរួមនិងលើកទឹកចិត្តយុវជនស្រុក Dong Anh ទីក្រុងហាណូយ ក្នុងពិធីប្រគល់និងទទួលយុវជនទៅចូលរួមបម្រើកងទ័ពនិងនគរបាល។ 

leftcenterrightdel
លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីប្រគល់និងទទួលយុវជនទៅចូលរួមបំរើកងទ័ពនិងនគរបាលនៅស្រុក Dong Anh ទិក្រុងហាណូយ
leftcenterrightdel
 
leftcenterrightdel
យុវជនស្រុក Dong Anh ទៅចូលរួមបំរើកងទ័ពនិងនគរបាល

នៅឆ្នាំ ២០២១ ស្រុក Dong Anh មានយុវជនចំនួន ២៣៩ នាក់ បានចូលរួមបម្រើកងទ័ព និងនគរបាល ដែលក្នុងនោះមានយុវជនចំនួន ១៩៧ នាក់បានចូលរួមបម្រើក្នុងអង្គភាពកងទ័ព និងយុវជនចំនួន ៤២ នាក់បានចូលរួមបំរើក្នុងអង្គភាពនគរបាល។ យុវជន ១០០% មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដូចជា សុខភាពល្អ សិលធម៌និងកម្រិតអប់រំ ដែលក្នុងនោះ ១៩,២% បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ; ៥៧% បានបញ្ចប់ការសិក្សានៅវិទ្យាល័យ;  ៥២% បានស្ម័គ្រចិត្តចូលរួមបម្រើកងទ័ព។ 

* លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ចើញចូលរួមនិងដឹកនាំពិធីប្រគល់និងទទួលយុវជនទៅចូលរួមបំរើកងទ័ពនៅខេត្ដ Thanh Hoa ។ ឆ្នាំនេះ ខេត្ដ Thanh Hoa  មានយុវជនជាង ៣៥០០ នាក់ ទៅចូលរួមបំរើកងទ័ពនិងនគរបាល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong លើកទឹកចិត្ដយុវជន
leftcenterrightdel
ទិដ្ឋភាពនៃពិធី

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានស្នើឱ្យអង្គភាពទទួលយុវជនតាមបទបញ្ញត្តិស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ទន្ទឹមនឹងនេះ ធានាទីស្នាក់នៅ ម្ហូបអាហារ និងរៀបចំការហ្វឹកហាត់សម្រាប់យុវជនឲ្យបានឆាប់ៗ និងទទួលបានលទ្ធផលខ្ពស់បំផុត។

* នៅថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមនិងលើកទឹកចិត្តដល់យុវជននៅខ័ណ្ឌ  Cam Le  ទីក្រុងដាណាំងក្នុងពិធីប្រគល់និងទទួលយុវជនទៅចូលរួមបំរើកងទ័ពនិងនគរបាល។  ឆ្នាំនេះ ទីក្រុងដាណាំងមានយុវជនជាង ១.០០០ នាក់ ទៅចូលរួមបំរើកងទ័ពនិងនគរបាល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ប្រគល់អំណោយដល់យុវជនទៅចូលរួមបំរើកងទ័ព
leftcenterrightdel
យុវជនមានក្ដីសប្បាយរីករាយដែលបានទៅបំរើកងទ័ព

យោងតាមរបាយការណ៍សរុបរបស់ស្ថាប័ននិងអង្គភាពនានា គុណភាពនៃការជ្រើសរើសយុវជនទៅចូលរួមបម្រើកងទ័ពនិងនគរបាល​នៅឆ្នាំ ២០២១ ត្រូវបានធានានូវបទដ្ឋាននិងបទប្បញ្ញត្តិ។ យុវជន ១០០% មានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ខាងនយោបាយ ដែលក្នុងនោះ ៦,១២% មានកម្រិតឧត្តមសិក្សា និងធានាសុខភាពល្អ៕

បកប្រែដោយ Pham Diep