លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានក្រុមប្រឹក្សាពិចារណា និងប្រគល់កិត្តិនាមគ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើមរបស់ក្រសួងការពារប្រទេស ជាអធិបតីនៃពិធីនេះ។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស រួមជាមួយប្រតិភូ និងគ្រូពេទ្យប្រជាជន

យោងតាមសេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋវៀតណាម មានវេជ្ជបណ្ឌិតយោធាចំនួន ២០ រូបដែលទទួលបានកិត្តិនាមគ្រូពេទ្យប្រជាជន និងវេជ្ជបណ្ឌិតយោធា ៧៥ រូបទទួលបានកិត្តិនាមគ្រូពេទ្យឆ្នើម។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Tran Don បានទទួលស្គាល់ និងអបអរសាទរចំពោះស្នាដៃ និងសមិទ្ធិផលដែលកម្មាភិបាល យុទ្ធជន បុគ្គលិកផ្នែកពេទ្យយោធានិយាយរួម និងគ្រូពេទ្យប្រជាជន គ្រូពេទ្យឆ្នើម និយាយដោយឡែកសម្រេចបាន។ លោកឧត្តមសេនីយ៍ឯក Tran Don បានសម្តែងនូវសេចក្តីសង្ឃឹមថា ក្នុងរយៈពេលខាងមុខ គ្រូពេទ្យយោធាជ្រួតជ្រាបយ៉ាងជ្រៅជ្រះនូវសេចក្តីសម្រេចចិត្ត និងសេចក្តីណែនាំខាងលើ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញយ៉ាងល្អនូវគ្រប់ភារកិច្ច។ នាពេលខាងមុខ គ្រូពេទ្យយោធារួមជាមួយកងទ័ពទាំងមូល និងប្រទេសទាំងមូលត្រូវបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 មិនឱ្យរីករាលដាលដល់អង្គភាពយោធាទេ ព្រមទាំងមានផែនការ និងយុទ្ធសាស្ត្រក្នុងការរៀបចំ និងអនុវត្តភារកិច្ច សក្ដិសមនឹងការជឿទុកចិត្តរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនសម្រាប់គ្រូពេទ្យយោធា៕

បកប្រែដោយ Huyen Trang