មហាសន្និបាតលើកទី ១៣ របស់បក្សមានប្រតិភូកងទ័ពចូលរួមចំនួន ១២៥ រូប ដែលក្នុងនោះមាន ៦១ រូប ត្រូវបានបោះឆ្នោតជ្រើសតាំងជាផ្លូវការដោយសន្និបាតបក្សភាគកងទ័ពលើកទី ១១ និងប្រតិភូចំនួន ៦៤ រូប ត្រូវបានបោះឆ្នោតជ្រើសតាំងដោយមហាសន្និបាតបក្សភាគខេត្ដ និងទីក្រុងចំណុះមជ្ឈិម។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍
leftcenterrightdel
ប្រតិភូផ្លាស់ប្ដូរយោបល់នៅខាងក្រៅពិធីជួបសំណេះសំណាល

ថ្លែងនៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo​ Xuan Lich បានស្នើឱ្យគណៈប្រតិភូកងទ័ពចូលរួមមហាសន្និបាតលើកទី ១៣ ត្រូវតែយល់​ជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវទស្សនៈដឹកនាំរបស់ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស គណៈកម្មាធិការបក្សយោធាមជ្ឈិម ជាពិសេសប្រសាសន៍ដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិមនៅសន្និបាតបក្សភាគកងទ័ពលើកទី ១១ កន្លងមក។  មតិយោបល់ទាំងឡាយនៅមហាសន្និបាតត្រូវតែបង្ហាញដ៏ត្រឹមត្រូវតាមមាគ៌ា ទស្សនៈរបស់បក្ស ភារកិច្ចយោធា ការពារជាតិ បង្ហាញនូវឯកច្ឆន្ទខ្ពស់លើបញ្ហាដែលទាក់ទងនឹងបក្ស រដ្ឋ និងកងទ័ព ហើយប្រកាន់ភ្ជាប់នូវរបៀបវារៈ ខ្លឹមសារ បទប្បញ្ញត្ដិបោះឆ្នោត គោរពយ៉ាងតឹងរឹងនូវវិន័យរបស់បក្ស ជាពិសេសតួនាទីចូលរួមយ៉ាងសកម្មក្នុងខ្លឹមសារនិងភារកិច្ចដែលមហាសន្និបាតបានដាក់ចេញ រួមចំណែកយ៉ាងសំខាន់ក្នុងជោគជ័យនៃមហាសន្និបាត។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងពិធីជួបសំណេះសំណាល
leftcenterrightdel
ទិដ្ឋភាពនៃពិធីជួបសំណេះសំណាល

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកច្បាស់ថា នាពេលខាងមុខនេះចាំបាច់ត្រូវបន្តផ្តោតលើការកសាងបក្សភាគកងទ័ពឲ្យបានស្អាតស្អំ ជាពិសេសផ្តោតសំខាន់លើការកសាងកងទ័ពរឹងមាំខាងនយោបាយ ហើយធ្វើជាមូលដ្ឋានសម្រាប់លើកកម្ពស់គុណភាព និងកម្លាំងប្រយុទ្ធរបស់កងទ័ពទាំងមូល។ ព្រមទាំងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តមជ្ឈិមបក្សលើកទី ៨ នីតិកាល ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី និងគម្រោងយុទ្ធសាស្ត្រអំពីយោធានិងការពារជាតិ និងសេចក្ដីសម្រេចចិត្ដរបស់មហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្តីសម្រេចចិត្តនានារបស់មជ្ឈិម។ ទន្ទឹមនឹងនោះ អនុវត្តឲ្យបានព្រមៗគ្នាលើការកសាងកងទ័ពប្រជាជនវៀតណាមឲ្យមានរបៀបរៀបរយ ចំណាន​ និងទំនើបជាបណ្ដើរៗ ហើយធ្វើឲ្យអង្គភាពមួយចំនួនឈានទៅទំនើបដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការកសាងកងទ័ពទំនើបនៅឆ្នាំ ២០៣០៕

បកប្រែដោយ Pham Diep