leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ មតិយោបល់ទាំងឡាយបានពិភាក្សាលើខ្លឹមសារ លើកឡើងយ៉ាងច្បាស់នូវមូលហេតុ និងលើកសំណើនូវដំណោះស្រាយជាច្រើនសម្រាប់ការអនុវត្តគម្រោងដើម្បីនាំមកនូវប្រសិទ្ធិភាពជាក់ស្តែងសម្រាប់អង្គភាពនានាអនុវត្ដនៅឆ្នាំបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានកោតសរសើរចំពោះសមិទ្ធិផលដែលបណ្ដាអង្គភាពសម្រេចបានក្នុងការអនុវត្តគម្រោងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានស្នើឲ្យអង្គភាពនានាត្រូវបន្តប្រកាន់ភ្ជាប់នូវខ្លឹមសារជាមូលដ្ឋាននៃអនុសញ្ញាស្ដីពីការប្រឆាំងទារុណកម្ម ទស្សនៈនិងគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីសិទ្ធិមនុស្សនិយាយរួម ការប្រឆាំងទារុណកម្មនិយាយដោយឡែក ក៏ដូចជាការផ្សព្វផ្សាយនិងអប់រំច្បាប់ក្នុងស្ថានភាពថ្មីផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថ្លែងនៅកិច្ចប្រជុំ 

នៅចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានប្រគល់ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសជូនអង្គភាព និងបុគ្គលដែលមានស្នាដៃល្អក្នុងការអនុវត្តគម្រោងនេះ ព្រមទាំងប្រគល់រង្វាន់ដល់អង្គភាពបុគ្គលដែលមានវីដេអូផ្សព្វផ្សាយអនុសញ្ញាស្ដីពីការប្រឆាំងទារុណកម្មនិងច្បាប់វៀតណាមស្ដីពីការប្រឆាំងទារុណកម្មក្នុងកងទ័ពសម្រាប់ដំណាក់កាលឆ្នាំ ២០១៦-​២០២០៕

បកប្រែដោយ Pham Diep