លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nghiem Duc Thuan អនុប្រធាននយោបាយវិទ្យាស្ថានពេទ្យយោធាបានដឹកនាំការប្រឡង។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Nghiem Duc Thuan ជូនរង្វាន់ឲ្យក្រុមមានស្នាដៃល្អក្នុងការប្រឡង

យោងតាមគណៈកម្មការរៀបចំបានឲ្យដឹងថា ការប្រឡងអូឡាំពិកភាសាវៀតណាមត្រូវបានរៀបចំក្នុងបំណងជួយសិក្ខាកាមឡាវ និងកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការស្ដាប់ និយាយ អាន និងសរសេរភាសាវៀតណាម។ ការប្រឡងក៏ជួយសិក្ខាកាមឡាវនិងកម្ពុជាស្វែងយល់ថែមទៀតអំពីមនុស្ស វប្បធម៌ ទំនៀមទម្លាប់របស់វៀតណាម ឡាវ និងកម្ពុជា អប់រំឲ្យជំនាន់ក្រោយអំពីទំនាក់ទំនងរវាងប្រទេសទាំង ៣ នៅឥណ្ឌូចិន។

​ក្នុងឱកាសនេះ  គណៈកម្មការរៀបចំក៏បានប្រគល់អំណោយជូនបុគ្គលនិងសមូហភាពដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំការប្រឡង៕

បកប្រែដោយ Thuy Anh