leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Don អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

នៅឆ្នាំ២០២០ រួមជាមួយការអនុវត្តដោយជោគជ័យនូវភារកិច្ចនយោបាយសំខាន់ៗ កងទ័ពក៏ជាកម្មាំងសំខាន់ក្នុងការទប់ទល់នឹងជំងឺ Covid-19 ការជួយសង្រ្គោះ និងទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណីផ្សេងៗទៀត។ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ថ្នាក់ដឹកនាំនៃស្ថាប័ន អង្គភាព គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់ក្រសួងការពារប្រទេសបានចេញសេចក្តីសម្រេចចិត្ត សារាចរ រៀបចំផែនការ ណែនាំ និងអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គ្រប់គ្រង និងមិនទុកឱ្យជំងឺរាតត្បាតរីករាលដាលក្នុងអង្គភាពកងទ័ពទេ ព្រមទាំងជួយប្រជាជនទប់ទល់នឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធិភាព ហើយត្រូវបានវាយតម្លៃខ្ពស់ដោយថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងមិត្តភក្តិអន្តរជាតិ។

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Tran Don បានទទួលស្គាល់ និងលើកសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់ស្ថាប័ន អង្គភាព និងកម្មាភិបាល យុទ្ធជនក្នុងកងទ័ពទាំងមូលក្នុងការទប់ទល់នឹងជំងឺ Covid-19។ លោកស្នើឲ្យថ្នាក់ដឹកនាំ គណៈកម្មការដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅគ្រប់ជាន់ថ្នាក់ជ្រួតជ្រាបសេចក្តីសម្រេចចិត្ត និងសារាចររបស់ថ្នាក់ដឹកនាំ និងលើកឡើងវិធីអនុវត្តដំណោះស្រាយទប់ទល់នឹងជំងឺ Covid-19 ក្នុងស្ថានភាពថ្មី។

ទន្ទឹមនឹងការធ្វើសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សនិងមេបញ្ជាការពិនិត្យ និងសុក្រិតផែនការ ហើយសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងក្នុងនិងក្រៅកងទ័ពដើម្បីអនុវត្តដំណោះស្រាយទប់ទល់នឹងជំងឺ Covid-19៕

បកប្រែដោយ Thuy Anh