leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ

ក្នុងកិច្ចប្រជុំនេះ តំណាងនៃស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានរាយការណ៍ និងពិភាក្សាអំពីផែនការរៀបចំសកម្មភាពការទូតក្នុងវិស័យការពារជាតិទ្វេភាគី និងពហុភាគីតាំងពីបច្ចុប្បន្នដល់ចុងឆ្នាំ២០២០ ជាពិសេសគឺសកម្មភាពការទូតក្នុងវិស័យការពារជាតិរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេស និងលោកប្រធានអគ្គស្នងការនយោបាយ; កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM-14); កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៧ (ADMM+); និងការរំលឹកខួបលើកទី១០ នៃទិវាបង្កើត ADMM+ ដែលត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូ នាដើមខែធ្នូ ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងការពារប្រទេសត្រូវរៀបចំសកម្មភាពការទូតក្នុងវិស័យការពារជាតិដែលនៅសេសសល់ទាំងអស់ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏ស្នើឲ្យការរៀបចំសកម្មភាពទាំងនេះផ្តោតលើការទប់ទល់នឹងជំងឺ Covid-19 និងបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់វៀតណាម៕

បកប្រែដោយ Thanh Cong