គ្រឿងឧបភោគបរិភោគនិងសំភារៈរួមមានអាវពោង អាវរងា ថ្នាំកំចាត់មេរោគ ថ្នាំពេទ្យ  និងគ្រឿងបរិក្ខារពេទ្យដែលមានតម្លៃជាង ៧០ លានដុង។ បើយោងតាម លោក Doan Tien Dat នាយខុទ្ទការល័យនៃគណៈកម្មាធិការប្រជាជនស្រុក Thach Ha ឲ្យដឹងថា ក្នុងអំឡុងពេលកើតមានទឹកជំនន់កន្លងមកនេះ ស្រុកទាំងមូលមានមនុស្សស្លាប់ម្នាក់ ទឹកជន់លិចផ្ទះជាង ១០.៥០០ ខ្នង បន្លែខូចខាតជាង ៤០០ ហិកតា បសុសត្វនិងបក្សាបក្សីងាប់រាប់សែនក្បាល.. តាមការប៉ាន់ស្មានជាបឋមខូចខាតប្រមាណ ៨៥០ ពាន់លានដុង។

leftcenterrightdel
គណៈប្រតិភូនៃកាសែតកងទ័ពប្រជាជនប្រគល់គ្រឿងឧបភោគបរិភោគនិងសំភារៈជូនស្រុក Thach Ha ខេត្ត Ha Tinh

លោក Doan Tien Dat តាងនាមឱ្យស្រុក Thach Ha បានថ្លែងអំណរគុណដល់កាសែតកងទ័ពប្រជាជន និងម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភសម្ភារៈជាក់ស្តែងដើម្បីជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវិភាពរស់នៅប្រចាំថ្ងៃបន្ទាប់ពីទឹកជំនន់។

leftcenterrightdel
តំណាងកងទ័ពការពារព្រំដែនខេត្ត Quang Binh ទទួលជំនួយឧបត្ថម្ភពីកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃដដែល ក្រុមបេសកកម្មនៃកាសែតកងទ័ពប្រជាជនក៏បានប្រគល់ទឹកសុទ្ធ អាវពោង អាវរងា ថ្នាំកំចាត់មេរោគ ថ្នាំពេទ្យ  និងគ្រឿងបរិក្ខារពេទ្យជូនបញ្ជាការដ្ឋានកងទ័ពព្រំដែនខេត្ត Quang Binh និងក្រុមអ្នកស្ម័គ្រចិត្តឈ្មោះថា Tu Bi Hy Xa នៃខេត្ត។ គ្រឿងឧបភោគបរិភោគនិងសំភារៈមានតម្លៃសរុបជិត ២៨០ លានដុង៕

បកប្រែដោយ Duy Hoan