ក្រុមវប្បធម៌ និងសិល្បៈវៀតណាមដោយមាន ១០ នាក់បានចូលរួមកម្មវិធី “ផ្ទះមិត្តភាព” និង “ការប្រឡងសម្ដែងសិល្បៈ” ព្រមទាំងចូលរួមការផ្លាស់ប្តូរវប្បធម៌នានាក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្ដរជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញាកន្លងមកនេះ។

leftcenterrightdel
ថ្នាក់ដឹកនាំនាយកដ្ឋានឃោសនាអប់រំអបអរសាទរក្រុមវប្បធម៌ និងសិល្បៈ

ក្នុងការប្រកួតកីឡាយោធាអន្ដរជាតិ ក្រុមវប្បធម៌ និងសិល្បៈ កងទ័ពការពារប្រទេសវៀតណាមទទួលបាននូវប័ណ្ណសរសើរ និងរង្វាន់ ដោយការរួមវិភាគទានយ៉ាងល្អក្នុងកម្មវិធីវប្បធម៌ និងសិល្បៈ របស់វេទិកាពិព័រណ៌បច្ចេកទេសយោធាអន្តរជាតិ ២០២០ (Army-2020) ព្រមទាំងក៏ទទួលបានប័ណ្ណសរសើរ “អ្នកយកឈ្នះ” នៅ Army Games 2020 និងនិមិត្តសញ្ញា (Logo) សម្រាប់ការប្រកួតផងដែរ។ ក្រុមវប្បធម៌ និងសិល្បៈវៀតណាម ក៏មានចំនួនប័ណ្ណសរសើរសម្រាប់បុគ្គលច្រើនជាងគេក្នុងចំណោមប្រទេសទាំង ១០ ដែលចូលរួមការប្រកួតលើកនេះ៕

បកប្រែដោយ Thuy Anh