លោកឧត្តមសេនីយ៍ត្រី Ha Tho Binh មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី ៤ និងលោកឧត្តមសេនីយ៍ត្រី Nguyen Duc Hoa អនុប្រធាននយោបាយនៃយោធភូមិភាគទី ៤ បានចុះត្រួតពិនិត្យកន្លែងកើតហេតុ។ នៅកន្លែងកើតហេតុគំនរថ្មភក់រាប់រយពាន់ម៉ែត្រគូបបានបាក់ស្រុតគ្របពាសពេញតាមផ្លូវជាតិ... ដើម្បីកំណត់បានទីតាំងប៉ុស្ដិ៍ការពារព្រៃឈើនោះ អង្គភាពត្រូវតែពឹងផ្អែកលើប្រជាជននៅមូលដ្ឋានជួយកំណត់ទីតាំង។

leftcenterrightdel
លោក Le Dinh Tho អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងគមនាគមន៍ ដឹកនាំការបើកផ្លូវលេខ ៧១
leftcenterrightdel
ថ្នាក់ដឹកនាំយោធភូមិភាគទី ៤ ដឹកនាំ និងលើកទឹកចិត្តកងកម្លាំងសម្អាតគំនរថ្ម និងដីភក់នៅតាមផ្លូវលេខ ៧១

នៅព្រឹកនេះ កងកម្លាំងជួយសង្គ្រោះបានកៀរគរម៉ាស៊ីនឈូសដី ១០ គ្រឿង ដើម្បីដឹកថ្ម និងដីចេញពីកន្លែងស្វែងរក កងទ័ពការពារដែនអាកាស និងទ័ពជើងអាកាសក៏បានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីស៊ើបការណ៍ និងផ្ដល់ស្បៀងអាហារដល់ជនរងគ្រោះ។ កងទ័ពការពារព្រំដែនខេត្ដ Thua Thien-Hue ក៏បានយកឆ្កែជំនាញមកឲ្យចូលរួមការស្វែងរកជនរងគ្រោះទៀតផង។

leftcenterrightdel
កន្លែងកើតហេតុនៃការបាក់ដី

លោកឧត្តមសេនីយ៍ត្រី Ha Tho Binh បានបញ្ជាឲ្យកងកំលាំងទាំងអស់ ត្រូវឆ្លៀតឆាប់យកគ្រប់ពេលវេលាដើម្បីរៀបចំការស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។ ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ក៏ចាំបាច់ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងអនុវត្តភារកិច្ចប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពបំផុត។

leftcenterrightdel
ផ្លូវដំណើរចូលកាន់កន្លែងកើតហេតុជួបការលំបាកយ៉ាងខ្លាំង

leftcenterrightdel

កម្មាភិបាល និងយុទ្ធជននៃកងពលតូចវិស្វកម្មលេខ ៤១៤ ស្វែងរក និងជួយសង្គ្រោះជនរងគ្រោះនៅប៉ុស្ដិ៍ការពារព្រៃឈើលេខ ៦៧

ផ្លាស់ប្ដូរយោបល់ជាមួយអ្នកយកព័ត៌មាន លោកឧត្តមសេនីយ៍ទោ Nguyen Doan Anh មេបញ្ជាការយោធភូមិភាគទី៤ បានបញ្ជាក់ថា៖ បច្ចុប្បន្នយើងខ្ញុំកំពុងប្រមូលកម្លាំង និងមធ្យោបាយជាច្រើនដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួន។  ទន្ទឹមនឹងនេះ ខិតខំជំនះលើរាល់ឧបសគ្គដែលបណ្តាលមកពីឧប្បត្តិហេតុបាក់ដីនៅលើផ្លូវលេខ ៧១  កងកម្លាំងការពារដែនអាកាស - ទ័ពជើងអាកាសបានរៀបចំជើងហោះហើរដើម្បីដឹកជញ្ជូនស្បៀងអាហារ និងសំភារៈចាំបាច់ដើម្បីជួយទ្រទ្រង់ប្រជាជន និងជនរងគ្រោះ​នៅទំនប់វារីអគ្គិសនី Rao Trang ៣ និង Rao Trang  ៤៕

បកប្រែដោយ Pham Diep