អញ្ជើញចូលរួមមានលោកវរសេនីយ៍ឯក Do Phu Tho អគ្គនិពន្ធនាយករង និងលោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានរថក្រោះរថពាសដែក រួមទាំងម្ចាស់ឧបត្ថម្ភ និងអ្នកយកព័ត៌មាន​ដែលបំពេញភារកិច្ចឃោសនាអំពី Army Games ឆ្នាំ ២០២០ ផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

នៅឯកិច្ចប្រជុំ លោកវរសេនីយ៍ឯក Ngo Anh Thu បានប្រកាសលទ្ធផលនៃការឃោសនាអំពីព្រឹត្ដិការណ៍ Army Games ឆ្នាំ ២០២០ របស់កាសែតកងទ័ពប្រជាជន។ ក្នុងអំឡុងពេលមុន និងក្រោយព្រឹត្តិការណ៍នេះ ព័ត៌មាន បទយកការណ៍ជារូបភាព និងវីដេអូអំពីសកម្មភាពទាំងអស់របស់កងទ័ពប្រជាជនវៀតណាមក្នុងការប្រកួតកីឡាយោធាអន្ដរជាតិត្រូវបានធ្វើបច្ចុប្បន្នភាព​លើកាសែតកងទ័ពប្រជាជនយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។

leftcenterrightdel
លោកវរសេនីយ៍ឯក Ngo Anh Thu ថ្លែងនៅកិច្ចប្រជុំ

ជាមួយគ្នានោះ ការិយាល័យព្រឹត្ដិការណ៍អន្ដរជាតិ និងការិយាល័យនិពន្ធកាសែតកងទ័ពប្រជាជនអនឡាញ ក៏បានផ្តល់មាតិកាព័ត៌មានដល់ទីភ្នាក់ងារព័ត៌មាននិងស្ថានីយ៍វិទ្យុធំៗជាង ២០ ចូលរួមឃោសនាអំពី Army Games ។

ក្នុងនោះកាសែតកងទ័ពប្រជាជនបានផ្សាយបន្តផ្ទាល់ពិធីបើក និងបិទការប្រកួតកីឡាយោធាអន្ដរជាតិ (Army Games) និងការប្រកួតរថក្រោះក្នុងវិញ្ញាសារថក្រោះធ្វើដំណើរទៅមុខ ដោយមានការចូលរួមពីក្រុមរថក្រោះនៃកងទ័ពប្រជាជន​វៀត​ណាម ហើយនិងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនកុះករ។ ប្រតិភូទាំងឡាយបានវាយតំលៃថា កាសែត​កងទ័ពប្រជាជនបានរៀបចំសកម្មភាពឃោសនាអំពីការប្រកួតកីឡាយោធាអន្ដរជាតិប្រកបដោយជោគជ័យ។

leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo​​ ថ្លែងសេចក្ដីសន្និដ្ឋាននៅឯកិច្ចប្រជុំ

ថ្លែងសេចក្ដីសន្និដ្ឋាននៅឯកិច្ចប្រជុំ លោកវរសេនីយ៍ឯក Doan Xuan Bo បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល អ្នកយកព័ត៌មាន កាសែតកងទ័ពប្រជាជនអនឡាញ ការិយាល័យអន្ដរជាតិ និងការិយាល័យបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងថ្លែងអំណរគុណចំពោះការគាំទ្ររបស់បញ្ជាការដ្ឋានរថក្រោះ រថពាសដែក និងម្ចាស់ឧបត្ថម្ភដែលបានរួមដំណើរក្នុងការឃោសនាអំពីព្រឹត្ដិការណ៍ Army Games ឆ្នាំ ២០២០ ។ លោកវរសេនីយ៍ឯក Doan Xuan Bo បានស្នើឲ្យអង្គភាពបន្តលើកកម្ពស់សមិទ្ធិផលរបស់ខ្លួនក្នុងការឃោសនាអំពីព្រឹត្ដិការណ៍ Army Games ព្រមទាំងមានបំណងចង់ឲ្យស្ថាប័ន និងអង្គភាពបន្ដរួមដំណើរជាមួយកាសែតកងទ័ពប្រជាជននៅការប្រកួតកីឡាយោធាអន្ដរជាតិបន្ដបន្ទាប់។

leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo ប្រគល់ផ្កា និងអំណោយជូនអ្នកជំនាញនិងសិល្បករ

ក្នុងឱកាសនេះ កាសែតកងទ័ពប្រជាជនបានប្រគល់រង្វាន់ដល់អង្គភាពនិងបុគ្គលដែលទទួលស្នាដៃល្អក្នុងសកម្មភាពឃោសនាអំពី Army Games ឆ្នាំ ២០២០ នេះ៕

បកប្រែដោយ Thanh Cong