leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang បានទទួលជួបឯកអគ្គរដ្ឋទូតនិងអនុព័ន្ធយោធានៃបណ្ដាប្រទេសអាស៊ាន

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Phan Van Giang បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ ACDFM-17 ។ ទោះបីជាកិច្ចប្រជុំត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក៏ដោយក៏ការចូលរួមយ៉ាងពេញលេញរបស់ប្រតិភូទាំងឡាយបានបង្ហាញនូវភាពម្ចាស់ការ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម និងបណ្ដាប្រទេសអាស៊ានគឺជៀសវាងរោគរាតត្បាត Covid-១៩ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការយោធា និងការពារអាស៊ាន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាអាស៊ានបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺ Covid-19 ប៉ុន្ដែវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអាទិភាព និងគំនិតផ្តួចផ្តើមដែលបានដាក់ចេញនៅក្នុងឆ្នាំដែលប្រទេសវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ដែលក្នុងនោះបានរៀបចំកិច្ចប្រជុំយោធា - ការពារជាតិ អាស៊ានដោយជោគជ័យនាពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងប្រតិភូទាំងឡាយអញ្ជើញទៅទស្សនាពិព័រណ៍រូបថតនៅខាងក្រៅកិច្ចប្រជុំ

ឯកអគ្គរដ្ឋទូតនិងអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានជឿជាក់ថា ភាពជោគជ័យនៃកិច្ចប្រជុំ ACDFM-17 នឹងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់នៅក្នុងវិស័យយោធា សំដៅកសាងទំនុកចិត្ត ពង្រឹងសាមគ្គីភាពរវាងកងទ័ពនៃបណ្តាប្រទេសអាស៊ាន បង្កើតកម្លាំងរួមដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ព្រមទាំងរួមចំណែករក្សាតួនាទីមជ្ឈភពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ដែលនៅមានការប្រែប្រួលជាច្រើន ដើម្បីសន្ដិភាព និងស្ថិរភាពនៅក្នុងតំបន់៕

បកប្រែដោយ Thanh Cong