លោក Tran Duc Thien ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phong Dien បានឲ្យដឹងថា “ព្យុះលេខ ៥ បានបណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន ៨៦៣ ខ្នងក្នុងឃុំ និងរំលំដើមឈើជាច្រើនទៀតផង។

ប៉ុន្មានថ្ងៃកន្លងមក កម្មាភិបាល និងយុទ្ធជនបានធ្វើការយ៉ាងមមាញឹក និងមានប្រសិទ្ធភាព ជំនះរាល់ការលំបាកដើម្បីជួយប្រជាជន។ យើងខ្ញុំថ្លែងអំណរគុណចំពោះកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្តដោយបានយកចិត្តទុកដាក់ និងចែករំលែកការលំបាកជាមួយប្រជាជននៅក្នុងឃុំ” ។

leftcenterrightdel
យុទ្ធជន និងកងជីវពលជួយប្រជាជនជំនះផលវិបាកដែលបណ្ដាលឡើងដោយសារព្យុះលេខ ៥ នៅឃុំ Phong Dien ស្រុក Phong Dien ខេត្ត Thua Thien-Hue

ក្នុងរយៈពេលត្រឹមតែពីរថ្ងៃចូលរួមជួយប្រជាជន កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Thua Thien – Hue កងជីវពល និងប្រជាជននៅមូលដ្ឋានបានជួសជុលផ្ទះសម្បែងរាប់រយខ្នងដែលរងការខូចខាតដោយសារព្យុះលេខ៥។ ក្រៅពីនេះ កម្មាភិបាល និងយុទ្ធជននៅតែជួយមូលដ្ឋានប្រមូលមែកឈើ សំអាតសាលារៀន និងផ្លូវក្នុងភូមិ និងផ្លូវឃុំផងដែរ។

ពលឯក Tran Gia Hung នៃកងវរសេនាតូចលេខ ១ នៃកងវរសេនាធំលេខ ៦ បញ្ជាការដ្ឋានយោធាខេត្ដ Thua Thien-Hue បានចែករំលែកថា ៖ “យើងខ្ញុំឃើញថា ផ្ទះសម្បែងរបស់បងប្អូនប្រជាជនត្រូវប៉ើងដំបូលដោយសារតែឥទ្ធិពលនៃព្យុះនោះ យើងខ្ញុំអាណិតពួកគាត់ខ្លាំងណាស់។ យើងខ្ញុំបានប្រាប់គ្នាថា ត្រូវខិតខំជួយប្រជាជនឲ្យបានឆាប់ៗបំផុតទៅតាមការអាចធ្វើទៅបាន…” ។

ជាមួយការដាក់ពង្រាយកម្លាំងដើម្បីជួយក្រុមគ្រួសារគោលនយោបាយទទួលរបបឧបត្ថម្ភពីរដ្ឋ គ្រួសារក្រីក្រ មនុស្សចាស់ឯកោ កងជីវពលនៅឃុំ Phong Hien ក៏បានជួយសំអាត និងជួសជុលសាលារៀនផងដែរ។ មានវត្តមាននៅឃុំ Phong Dien លោកវរសេនីយ៍ឯកបំរុង  Ngo Nam Cuong មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Thua Thien-Hue បានឲ្យដឹងថា៖ “ រហូតមកដល់ពេលនេះ បញ្ជាការដ្ឋានយោធាខេត្ត បានកេណ្ឌយុទ្ធជនចំនួន ៦០០ នាក់ រួមជាមួយកងជីវពលចំនួនជាង ៣,៥០០ នាក់ដែលមកពីស្រុកនានាដើម្បីជួយប្រជាជននៅមូលដ្ឋាន និងជំនះនូវផលវិបាកដែលបណ្តាលមកពីព្យុះលេខ ៥ ផងដែរ៕

បកប្រែដោយ Thanh Cong