leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Ha Xuan Truong នាយកវិទ្យាស្ថានទ័ពការពារអាកាស - ទ័ពជើងអាកាសថ្លែងសុន្ទរកថាបើកបវេសនកាលឆ្នាំសិក្សាថ្មី (រូបថត៖ phongkhongkhongquan.vn)

ឆ្នាំសិក្សាកន្លងមក វិទ្យាស្ថានបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចនិងសេចក្តីណែនាំរបស់ថ្នាក់លើអំពីការងារអប់រំនិងបណ្តុះបណ្តាល លើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាល និងការស្រាវជ្រាវ។ វិទ្យាស្ថានបានរៀបចំវគ្គបណ្តុះបណ្តាល និងបង្វឹកបង្វឺនជាច្រើនសម្រាប់សិក្ខាកាមនៃកងទ័ពប្រទេសមិត្ដជាច្រើនដូចជា ប្រទេសឡាវ កម្ពុជា និងថៃ។

* នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា សាលានាយទាហានកងទ័ពជើងគោកលេខ ២ បានបើកបវេសនកាលឆ្នាំសិក្សាថ្មី។ ឆ្នាំសិក្សា ២០២០-២០២១ សាលានឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល អនុវត្ដការបង្រៀនតាមកម្មវិធីសិក្សាជាភាសាអង់គ្លេស ហើយរួមបញ្ចូលការបង្រៀន ការអប់រំ ការបណ្តុះបណ្តាល និងការតំរង់ទិសសតិអារម្មណ៍សម្រាប់សិក្ខាកាម។ អនុវត្តតាមសារាចរណែនាំលេខ ០៥ របស់ការិយាល័យនយោបាយស្តីពីការលើកកម្ពស់ការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌របស់លោកប្រធានហូជីមិញគឺសឹក្សាផ្សាភ្ជាប់ជាមួយនឹងចលនា“ លើកកម្ពស់ប្រពៃណី សក្តិសមនឹងកងទ័ពអ៊ំហូ ឲក្នុងសម័យថ្មី…ដណ្ដើមឲ្យបានស្នាដៃល្អដើម្បីអបអរសាទរខួបលើកទី ៦០ នៃថ្ងៃប្រពៃណីសាលា។

គួររំលឹកថា នៅថ្ងៃដដែល វិទ្យាស្ថានភស្តុភារក៏បានបូកសរុបឆ្នាំសិក្សា ២០១៩-២០២០ និងអនុវត្តភារកិច្ចឆ្នាំសិក្សា ២០២០-២០២១ ផងដែរ៕

បកប្រែដោយ Pham Diep