បង្កើនការលំបាកក្នុងវិញ្ញាសាប្រកួត

ឆ្នាំនេះប្រទេសបេឡារុស្ស បន្តជាម្ចាស់ផ្ទះនៃការប្រកួត "បាញ់ស៊ីប" ក្រោមប្រធានបទ "ព្រំប្រទល់ដែន" ក្នុងក្របខ័ណ្ឌនៃព្រឹត្ដិការណ៍ Army Games ២០២០ ដែលរៀបចំឡើងដោយសហព័ន្ធរុស្ស៊ី។ ហេតុដូច្នេះ ការដែលធ្លាប់ចូលរួមការប្រកួតនៅទីលាននេះ  ការស៊ាំនឹងធាតុអាកាសគឺជាប្រៀបខ្លាំងសម្រាប់ក្រុមបាញ់ស៊ីបកងទ័ពប្រជាជនវៀតណាមដែរ។ ទន្ទឹមនិងនេះ លទ្ធផលរបស់ក្រុមបាញ់ស៊ីបវៀតណាមក្នុងការប្រកួត Army Games ឆ្នាំ ២០១៩ ទទួលបានជាក្រុមកំពូលក្នុងចំណោម ៨ ក្រុមដែលទទួលបានលទ្ធផលល្អបំផុតក្នុងដំណាក់កាលទី ១ និងជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោម ២១ ក្រុមដែលចូលរួមការប្រកួត ហើយឈ្នះរង្វាន់ទី ៣ ក្នុងវិញ្ញាសា“ បាញ់ស៊ីបដោយចល័ត” នឹងជាកម្លាំងចលករនិងបញ្ហាប្រឈមជាច្រើនសម្រាប់ក្រុមបាញ់ស៊ីបខិតខំ និងតាំងចិត្ដសម្រេចបានលទ្ធផលល្អ។ 

leftcenterrightdel
ខ្មាញ់កាំភ្លើងអនុវត្ដការបាញ់ 

 

លោកវរសេនីយ៍ឯកបំរុង Bui Danh Hieu ប្រធានក្រុមបាញ់ស៊ីបបានឲ្យដឹងថា ការប្រកួតបាញ់ស៊ីប ក្រោមប្រធានបទ “ប្រទល់ដែន” ឆ្នាំនេះត្រូវបាន​បែងចែកជា ៤ ដំណាក់កាល។ ដំណាក់កាលទី ១ “គឺការប្រកួតបាញ់ម្នាក់ឯង” រួមមានវិញ្ញាសាបាញ់ចំនួន ៩ ដើម្បីជ្រើស​រើស​ខ្មាញ់កាំភ្លើងល្អបំផុត។ ដំណាក់កាលទី ២ “ការប្រកួតបាញ់ ២ នាក់” រួមមានវិញ្ញាសាបាញ់ចំនួន ៧ ដើម្បីជ្រើសយកក្រុមបាញ់ល្អបំផុត។ ដំណាក់កាលទី ៣ “ការប្រកួតជាក្រុម” រួមមានវិញ្ញាសាបាញ់ចំនួន ៦ ដើម្បីជ្រើសយកក្រុមបាញ់ល្អបំផុត។ ដំណាក់កាលទី ៤ គឺការប្រកួត "អ្នកណាបាញ់រហ័សជាងគេ" "បាញ់ស៊ីបដោយចល័ត" ដើម្បីជ្រើសយកក្រុមបាញ់ស៊ីបរហ័សបំផុត។ "ដំណាក់កាលទី ១ គឺជាតម្រូវការជាមុនសម្រាប់ក្រុមដែលអាចចូលរួមក្នុងវិញ្ញាសាទាំង ២៣ ខណៈដែលដំណាក់កាលទី ៤ នឹងកំណត់ក្រុមទទួលបានលទ្ធផលខ្ពស់ដែរឬទេ"។

លោកវរសេនីយ៍ទោ Tran Kim Nam អនុប្រធានក្រុមបាញ់ស៊ីបនៃកងទ័ពពិសេសដែលនឹងចូលរួមការប្រកួត Army Games ឆ្នាំ ២០២០ បាននិយាយថា មានវិញ្ញាសាបាញ់ស៊ីបខ្លះត្រូវចល័តប្រវែងប្រមាណ ៣០០ ម៉ែត្រ ដល់ ១០០០ ម៉ែត្រ ដោយប្រើកាំភ្លើងជាច្រើនប្រភេទដូចជា៖ កាំភ្លើងបាញ់ស៊ីប កាំភ្លើងយន្តធុនតូច AK និងកាំភ្លើងខ្លី K59  បាញ់ក្នុងរូបសណ្ឋានដីផ្សេងៗ គ្នាដែលតម្រូវឱ្យខ្មាញ់កាំភ្លើងត្រូវតែមានចិត្តរឹងមាំនិងស្ទាត់ជំនាញក្នុងការប្រើប្រាស់កាំភ្លើងនិងមានកម្លាំងមាំមួន។

ភាពក្លាហាននិងកម្លាំងរបស់កងទ័ពប្រជាជនវៀតណាម

អស់រយៈពេលជាង ៣ ខែ ហ្វឹកហ្វឺននៅលើទីលានក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន Mieu Mon ជារៀងរាល់ថ្ងៃក្រុមបាញ់ស៊ីបបានខិតខំប្រឹងប្រែង លត់ដំកម្លាំងកាយចិត្ដ និងការហ្វឹកហ្វឺនបាញ់កាំភ្លើង។ ដោយសារអាកាសធាតុក្តៅ អ្នកបាញ់ស៊ីបត្រូវខិតខំប្រឹងប្រែងជាង ២ ទៅ ៣ ដង ។ លោកអនុសេនីយ៍ទោ  Vu Van Chien បានចែករំលែកថា  នៅពេលអនុវត្តការ “បាញ់ស៊ីបដោយចល័ត” ខ្មាញ់កាំភ្លើងត្រូវឆ្លងកាត់ឧបសគ្គរារាំង ដូចជាជញ្ជាំង កាំជណ្ដើរ និងរបងបន្លាស ប៉ុន្ដែខ្មាញ់កាំភ្លើងតែងតែខិតខំ ព្យាយាមហ្វឹកហ្វឺនរាល់ខ្លឹមសារបាញ់។

ក្រៅពីនេះ គ្រូបង្វឹកបានយកចិត្ដទុកដាក់ដល់ការលត់ដំកម្លាំងជូនខ្មាញ់កាំភ្លើង។ ការដំណើរទ័ពនិងរត់ចម្ងាយប្រមាណ ១,៥០០ ដល់ ៣,០០០ ក៏ដូចជាហ្វឹកហ្វឺនជំនាញបាញ់ត្រូវបានអនុវត្ដជាញឹកញាប់ តាមរយៈនោះជួយលើកកម្ពស់សមត្ថភាពរបស់ខ្មាញ់កាំភ្លើង ឆ្លើយតបតម្រូវការនៃការប្រកួត។

មុនពេលចាកចេញទៅប្រទេសបេឡារុស្ស ក្នុងស្មារតីខិតខំប្រឹងប្រែង ក្រុមបាញ់ស៊ីបតាំងចិត្ដនឹងទទួលបានលទ្ធផលល្អបំផុតក្នុងការប្រកួត Army Games ២០២០ ដែលរួមចំណែកបង្ហាញភាពក្លាហាននិងកម្លាំងដ៏ខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកងទ័ពរុស្ស៊ីនិយាយដោយឡែក និងកងទ័ពនៃបណ្ដាប្រទេសនិយាយរួម៕

បកប្រែដោយ Pham Diep