leftcenterrightdel
លោកវរសេនីយ៍ឯក Bui Minh Tri  មេបញ្ជាការរង និងជាប្រធានសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang ផ្តល់អំណោយជូនប្រជាជននៅឃុំ Phu My ស្រុក Giang Thanh (រូបថត៖ bienphong.com.vn)

ក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនជាច្រើននៅតាមព្រំដែនខេត្តនិយាយរួម និងនៅស្រុក Giang Thanh និងទីក្រុង Ha Tien និយាយដោយឡែក បានជួបការលំបាកជាច្រើន។ ឆ្លើយតបទៅនឹងស្ថានការណ៍នេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានបញ្ជាណែនាំឲ្យអង្គភាពនានា អនុវត្តការឃោសនា និងចលនាមហាជនឱ្យអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផង និងធានាផលិតកម្ម អភិវឌ្ឍវិស័យសេដ្ឋកិច្ចផង។

leftcenterrightdel
ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang ផ្តល់អំណោយជូនប្រជាជននៅតំបន់ព្រំដែនចំណុះទីក្រុង Ha Tien (រូបថត៖ bienphong.com.vn)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang បានផ្តល់អំណោយចំនួន ៧០ ជូនក្រុមគ្រួសារដែលជួបការលំបាកនៅស្រុក Giang Thanh និងទីក្រុង Ha Tien៕

បកប្រែដោយ Huyen Trang