leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងក្នុងកិច្ចប្រជុំ 

 

នៅឯកិច្ចប្រជុំនេះ ស្ថាប័ននិងអង្គភាពពាក់ព័ន្ធបានរាយការលទ្ធផលបូកសរុបការងាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំលេខ ៧០១ ក្នុងរយៈពេលកន្លងមកនិងកំណត់ទិសដៅផែនការសម្រាប់ការអនុវត្ដគម្រោង។ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ ២០២០ ទោះបីជួបការលំបាកជាច្រើនក្ដីដែលបណ្តាលមកពីជំងឺរាតត្បាត  Covid-19  ប៉ុន្ដែស្ថាប័ន​ និងអង្គភាពនានាបានអនុវត្តការងារដោយម្ចាស់ការនិងបំពេញភារកិច្ចដែលបានថ្នាក់លើប្រគល់ជូនដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននិងអង្គភាពនានាក្នុងការបំពេញភារកិច្ចយ៉ាងល្អ ព្រមទាំងលោកបានស្នើឲ្យស្ថាប័ននិងអង្គភាពនានាបន្តពន្លឿនការអនុវត្តគម្រោងដែលបានឯកភាព ហើយនិងដោះស្រាយការលំបាកនៅសេសសល់ដោយម្ចាស់ការ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងអំពាវនាវឲ្យមានការជួយឧបត្ថម្ភ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានស្តីពីការងារជម្នះនូវផលវិបាកនៃគ្រាប់បែក គ្រាប់មីននិងសារធាតុគីមីពុល(ឌីអុកស៊ីត) រួមទាំងការជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារគ្រាប់បែក គ្រាប់មីន និងសារធាតុគីមីពុល (ឌីអុកស៊ីត) ...៕

បកប្រែដោយ Pham Diep