leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

 

នៅឯសន្និសីទ ប្រតិភូបានពិភាក្សានិងចែករំលែកបទពិសោធន៍ ការលំបាក និងទិសដៅនៃការគ្រប់គ្រងនិងត្រួតពិនិត្យ ការផ្ដល់ប្រឹក្សា និងការកែលំអនូវច្រកតំបន់ និងច្រកផ្លូវលំសម្រាប់ដំណាក់កាល ២០១៥-២០១៩ រួមជាមួយលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន និងការរំលោភបំពានច្បាប់នៅច្រកតំបន់ និងច្រកផ្លូវលំសម្រាប់ដំណាក់កាល ២០១៥-២០១៩។

លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien មេបញ្ជាការនៃបញ្ជការដ្ឋានកងទ័ពការពារព្រំដែនបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយធ្វើជាសេនាធិការជូន​អាជ្ញាធរដែនដីយ៉ាងល្អ និងសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ដូច្នេះហើយ ការគ្រប់គ្រង និងការត្រួតពិនិត្យច្រកតំបន់ និងច្រកផ្លូវលំ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋជន ការរត់ពន្ធ និងបន្លំពាណិជ្ជកម្មបាននាំមកនូវប្រសិទ្ធិភាពយ៉ាងច្បាស់ដែរ។

គិតចាប់ពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៩ កងទ័ពការពារព្រំដែនបានចាប់ខ្លួនឧក្រិដ្ឋជនជាច្រើនដែល​ទាក់​ទង​នឹង​​បទល្មើសជួញដូរគ្រឿងញៀន ការរត់ពន្ធ ការដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស និងការរំលោភបំពានច្បាប់ស្តីពីអន្ដោប្រវេសន៍ ព្រមទាំងរឹបអូសភ័ស្តុតាងជាច្រើន រួមចំណែករក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែន​៕

បកប្រែដោយ Pham Diep