ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្ថាប័នមានសមត្ថកិច្ចនានារបស់ក្រសួងការពារប្រទេសវៀតណមដែលបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់យោបល់ និងការដឹកនាំចំពោះសកម្មភាពរបស់កម្លាំងរក្សាសន្តិភាពវៀតណាមនៅស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ។ កងពេទ្យកម្រិត២ លេខ២ បានចូលរួមប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតយ៉ាងសកម្ម បំពេញល្អនូវភារកិច្ចរបស់ខ្លួននៅតាមភូមិសាស្រ្តនានាដែលមានការលំបាកជាច្រើនដោយប្រព័ន្ធសុខាភិបាលនៅមានកម្រិត អាកាសធាតុមិនអំណោយផល និងមានហានិភ័យខ្ពស់នៃការផ្ទុះឡើងនៃជំងឺរាត្បាត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកឧត្តសេនីយ៍ឯក Nguyen Chi Vinh ឯកភាពចំពោះខ្លឹមសារទាំងឡាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាផែនការធានាសម្រាប់ការកែសម្រួលផែនការ និងពេលវេលាប្រតិបត្តិការរបស់កងពេទ្យកម្រិត ២ លេខ ២ នៅស្ថានបេសកកម្មប្រចាំនៅស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានប្រគល់ភារៈកិច្ចដល់ស្ថាប័ននានានៃក្រសួងការពារប្រទេសឲ្យសម្របសម្រួលក្នុងការរៀបចំផែនការផ្តល់សំភារៈឧបករណ៍ និងមានវិធានការត្រៀមបម្រុងសម្រាប់ដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ ព្រមទាំងកោតសរសើរចំពោះអង្គភាពនិងបុគ្គលដែលមានស្នាដៃល្អក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ៕

បកប្រែដោយ Duy Hoan