leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោក Park Noh-wan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម

 

នៅក្នុងជំនួបនេះ តាងនាមក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអបអរសាទរចំពោះលោក Park Noh-wan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែស៊ីជម្រៅ និងមានការអភិវឌ្ឍថ្មី ជាពិសេសបន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដល់ឆ្នាំ ២០៣០ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរបស់លោករដ្ឋមន្រ្តីកាលពីខែមេសា ឆ្នាំ២០១៨ ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថតរូបអនុស្សាវរីយ៍ជាមួយលោក Park Noh-wan

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរគួរតែបន្តរក្សានិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី ការផ្លាស់ប្តូរគណៈប្រតិភូនិងឧស្សាហកម្មការពារជាតិ ការបណ្តុះបណ្តាល សន្តិសុខតាមសមុទ្រ ការចែករំលែកបទពិសោធន៍ក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំនះនូវផលវិបាកដោយសារគ្រាប់បែកនិងគ្រាប់មីនក្រោយសង្គ្រាម តាមរយៈនោះរួមចំណែកក្នុងការបង្កើនទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Park Noh-wan បានវាយតម្លៃថា ទំនាក់ទំនងការពារជាតិទ្វេភាគីមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ។ លោកឯកអគ្គរដ្ឋទូត Park Noh-wan បានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរួមចំណែកជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូង -  វៀតណាមបន្ថែមទៀត៕

បកប្រែដោយ Pham Diep