leftcenterrightdel
អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសន្និបាត

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងជាលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម លោក Nguyen Phu Trong រំពឹងថា ការត្រៀមរៀបចំសម្រាប់មហាសន្និបាតនឹងត្រូវបានធ្វើយ៉ាងល្អដើម្បីមហាសន្និបាតប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

លោកអគ្គលេខាបក្ស និងជាប្រធានារដ្ឋ Nguyen Phu Trong  បានស្នើឱ្យប្រតិភូទាំងអស់លើកកំពស់ទំនួលខុសត្រូវ ចូលរួមពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី ១១ ក្នុងស្មារតីស្មោះត្រង់  ដើម្បី​បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការស្ថាបនាកម្លាំងកងទ័ព។

នៅក្នុងសន្និបាតនេះ ប្រតិភូទាំងអស់បានឯកភាពខ្ពស់ចំពោះខ្លឹមសារ និងទិសដៅស្នូលនៃការអនុវត្តភារកិច្ចយោធាការពារជាតិ កសាងគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២០-២០២៥ និងបណ្តាឆ្នាំបន្តបន្ទាប់ទៀតនោះគឺ៖ យល់ជ្រួតជ្រាបគោលការណ៍ និងគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្ដីពីវិស័យយោធាការពារជាតិ រក្សា និងពង្រឹងការដឹកនាំជាដាច់ខាត និងជាផ្ទាល់លើគ្រប់វិស័យរបស់បក្សចំពោះកងទ័ព ... ។ កងទ័ពទាំងមូលត្រៀមប្រយុទ្ធខ្ពស់ និងប្រយុទ្ធដោយជោគជ័យក្នុងគ្រប់កាលៈទេសៈ ការពារមាតុភូមិវៀតណាមសង្គមនិយមយ៉ាងរឹងមាំរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ៕

បកប្រែដោយ Duy Hoan