leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដឹកនាំកិច្ចប្រជុំ

 

ពិព័រណ៍ការពារជាតិអន្តរជាតិឆ្នាំ ២០២០ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាចុងខែតុលាខាងមុខ ក្នុងឱកាសក្រសួងការពារប្រទេសវៀតណាមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)​ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។ នៅក្នុងពិព័រណ៍នេះនឹងបង្ហាញនូវផលិតផលអាវុធ និងបរិក្ខាររបស់សាជីវកម្មក្រុមហ៊ុនការពារជាតិធំៗក្នុងតំបន់អាស៊ាននិងនៅលើពិភពលោក។

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងសំដៅបង្កើនទំនាក់ទំនងអន្តរជាតិក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីក្នុងឱកាសវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន។ នេះក៏ជាឱកាសដើម្បីបង្ហាញសមត្ថភាពបច្ចេកវិទ្យា អាវុធ និងបរិក្ខារដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់វៀតណាម  រួមចំណែកការពារប្រទេសជាតិ និងបង្កើនកិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងវិស័យឧស្សាហកម្មការពារជាតិ។ 

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ស្ថាប័ននិងអង្គភាពពាក់ព័ន្ធដោយបានសហការត្រៀមរៀបចំពិព័រណ៍ និងផ្តោតលើការធានាសន្តិសុខនិងសុវត្ថិភាព តាមរយៈនោះបង្កការជឿទុកចិត្តពីដៃគូនានាជាមួយវៀតណាមនៅពេលចូលរួមពិព័រណ៌ការពារជាតិនៅវៀតណាម៕

បកប្រែដោយ Pham Diep