ថ្លែងក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Ngo Xuan Lich បានអះអាងថា នៅឆ្នាំ ២០២០ វៀតណាមនឹងទទួលតួនាទីពីរជាប្រធានអាស៊ានផង និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ ដូច្នេះភារកិច្ចសម្រាប់​ជួរកម្មាភិបាលបំពេញកិច្ចការការទូតការពារជាតិទ្វេភាគី និងពហុភាគីគឺពិតជាមានសារៈសំខាន់ណាស់។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ថ្លែង​នៅក្នុងកិច្ចប្រជុំ

 

លោករដ្ឋមន្រ្តីបានកោតសរសើរចំពោះការអនុវត្តការងាររបស់កងកម្លាំងទាំងមូលក្នុងរយៈពេលកន្លងមក ជាពិសេសគឺការ​សហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចប្រជុំចង្អៀត ADMM ប្រកបដោយជោគជ័យ។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិ និងតំបន់មានការវិវឌ្ឍន៍ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ តម្រូវការដែលបានដាក់ចេញសម្រាប់កងកម្លាំងបំពេញកិច្ចការការទូតការពារជាតិទ្វេភាគី និងពហុភាគី គឺត្រូវតែជាកងកម្លាំងមួយស្ទាត់ជំនាញ រហ័សរហួល ក្តាប់ជាប់ស្ថានភាព ហើយផ្តល់យោបល់ទាន់ពេលវេលា និងត្រឹមត្រូវជូនបក្ស  រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងការតាក់តែងគោលនយោបាយ និង​​ដោះស្រាយរាល់បញ្ហាដែលទាក់ទងនឹងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយវៀតណាមបំពេញល្អតួនាទីជាប្រធានអាស៊ាន និងសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០៕

បកប្រែដោយ Duy Hoan