leftcenterrightdel
ពិធីស្វាគមន៍នាវា HMS Enterprise នៅកំពង់ផែ Tan Vu

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់។ ដំណើរទស្សនកិច្ចលើកនេះរបស់នាវាកងទ័ពជើងទឹកអង់គ្លេស គឺជាសកម្មភាពមួយដើម្បីអនុវត្តខ្លឹមសារផ្លាស់ប្តូរគ្នារវាងថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក។

leftcenterrightdel
នាវា HMS Enterprise ចូលសំចតនៅកំពង់ផែ Tan Vu (ទីក្រុងHai Phong)

ក្នុងឱកាសនេះ គណៈប្រតិភូរបស់នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសនឹងអញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong និងបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម។  ថ្ងៃទី ២៥ ខែកុម្ភៈ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស HMS Enterprise នឹងចេញដំណើរពីទីក្រុង Hai Phong និងបន្តដំណើរតាមការគ្រោងទុក៕

បកប្រែដោយ Huyen Trang