leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ានកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅប្រទេសថៃ (រូបថតឧទាហរណ៍ ៖ vnanet.vn)

 

កិច្ចប្រជុំចង្អៀត ADMM បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ គឺជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំកិច្ចប្រជុំ ADMM និង ADMM + នៅចុងឆ្នាំនេះ។ ក្រសួងការពារជាតិវៀតណាមបានម្ចាស់ការក្នុងការរៀបចំខ្លឹមសារ កម្មវិធីពិធីការ និងការធានាសន្តិសុខ សុវត្ថិភាព និងសុខាភិបាលសម្រាប់កិច្ចប្រជុំចង្អៀត ADMM ទទួលបានជោគជ័យ។

កិច្ចប្រជុំចង្អៀត ADMM គឺជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំការពារជាតិសំខាន់ៗរបស់អាស៊ានដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមនៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០។ ឆ្នាំនេះក្រសួងការពារប្រទេសវៀតណាមធ្វើជាអធិបតីនៃសកម្មភាព និងកិច្ចប្រជុំការពារជាតិរបស់អាស៊ានជាង ២០ ។ ការផ្ដល់អាទិភាពនិងគំនិតផ្តួចផ្តើមរបស់ក្រសួងការពារប្រទេសវៀតណាមត្រូវបានកសាងឡើងដោយផ្អែកលើប្រធានបទអាស៊ានឆ្នាំ២០២០៖“ ការតភ្ជាប់និងការបន្ស៊ាំដោយម្ចាស់ការ” បង្កើតការតភ្ជាប់នូវរាល់សកម្មភាពសហប្រតិបត្ដិការការពារជាតិអាស៊ានដែលស្ថិតនៅក្នុងសកម្មភាពសហប្រតិបត្ដិការសំខាន់ខាងនយោបាយ សន្ដិសុខអាស៊ាន ក៏ដូចជារាល់សកម្មភាពក្នុងឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ានដែរ។ ដោយឈរលើមូលដ្ឋាននោះ ក្រសួងការពារប្រទេសបានកំណត់ប្រធានបទនៃរាល់សកម្មភាពនិងកិច្ចប្រជុំការពារជាតិអាស៊ានក្នុងឆ្នាំ ២០២០ “គឺកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយតភ្ជាប់និងបន្ស៊ាំដោយម្ចាស់ការ”៕

បកប្រែដោយ Pham Diep