leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និង​ថ្នាក់​ដឹក​នាំ​នៃ​នាយកដ្ឋានពេទ្យយោធា

ថ្លែងក្នុងជំនួប តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកត់សម្គាល់និងកោតសរសើរចំពោះសមិទ្ធិផលទាំងឡាយដែលផ្នែកពេទ្យយោធាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យផ្នែកពេទ្យយោធាបន្តបំពេញល្អនូវការបង្ការនិងទប់ស្កាត់ការរាតត្បាតវីរុស Covid-19 ទាំងនៅក្នុងនិងក្រៅកងទ័ព។ ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុង​ការរៀបចំផែនការនិងដឹកនាំការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតវីរុស Covid-19 មិនឱ្យឆ្លងរាលដាលទៅក្នុង​អង្គភាពកងទ័ព។ ព្រមទាំងបន្តលើកកំពស់ការធានាផ្នែកពេទ្យយោធាក្នុង​ការត្រៀមប្រយុទ្ធក្នុងស្ថានភាពបន្ទាន់។ 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួប

ក្នុងឱកាសអបអរសាទរខួបលើកទី ៦៥ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ / ២៧ កុម្ភៈ ២០២០) លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសបានជូនពរដល់កម្មាភិបាល និងបុគ្គលិកទាំងអស់នៃផ្នែកពេទ្យយោធាឱ្យមានសុខភាពល្អ មានសុភមង្គល  ហើយបំពេញល្អនូវភារកិច្ចដែលប្រគល់ជូនដោយបក្ស រដ្ឋ និងកងទ័ព៕

បកប្រែដោយ Duy Hoan