leftcenterrightdel
 

 

នៅឯកិច្ចប្រជុំនេះ ស្ថាប័ននិងអង្គភាពនានាបានរាយការណ៍នូវការត្រៀមរៀបចំខ្លឹមសារ កម្មវិធី ការធានាសន្តិសុខ សុវត្ថិភាពនិងការឃោសនាសម្រាប់កិច្ចប្រជុំចង្អៀត ADMM។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា កិច្ចប្រជុំចង្អៀត ADMM ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ គឺជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំការពារជាតិរបស់អាស៊ានដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមនៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០។ នេះ​គឺជាមូលដ្ឋានសំខាន់សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំ ADMM និង ADMM + នៅចុងឆ្នាំនេះ។ ការរៀបចំកិច្ចប្រជុំចង្អៀត ADMM ក៏ដូចជាបណ្ដាកិច្ចប្រជុំការពារជាតិអាស៊ានក្នុងឆ្នាំ២០២០ ប្រកបដោយជោគជ័យគឺជាភារកិច្ចការទូតដ៏សំខាន់ដែលរួមចំណែកដល់ជោគជ័យនៃទំនាក់ទំនងការទូតរបស់បក្សនិងរដ្ឋវៀតណាម។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធត្រៀមរៀបចំឱ្យបានល្អ ធានាសន្ដិសុខ សុវត្ថិភាពក្នុងបរិបទនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) តាមរយៈនោះ រួមចំណែកធានាឲ្យកិច្ចប្រជុំចង្រៀត ADMM ប្រកបដោយជោគ​ជ័យ។

ក្នុងឱកាសនេះដែរ ប្រតិភូទាំងអស់បានផ្លាស់ប្តូរយោបល់លើខ្លឹមសារជាច្រើនដែលទាក់ទងនឹងកិច្ចការបរទេសរបស់ក្រសួងការពារប្រទេសនិងកិច្ចប្រជុំនានាដែលរៀបចំឡើងដោយក្រសួងការពារប្រទេសក្នុងឆ្នាំ ២០២០។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឱ្យស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាត្រូវផ្តោតលើការឃោសនាបន្ថែមទៀត រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិនិងកងទ័ពប្រជាជនវៀតណាមដល់មិត្តភក្ដិអន្តរជាតិ៕

បកប្រែដោយ Pham Diep