leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong ធ្វើការជាមួយសារមន្ទីរប្រវត្តិសាស្ត្រយោធា​វៀតណាម

 

លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានសង្កត់ធ្ងន់ថា កិច្ចប្រជុំចង្អៀត ADMM ដែលនឹងប្រព្រឹត្ដទៅពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកុម្ភៈ នៅទីក្រុងហាណូយ នេះគឺជាកិច្ចប្រជុំមួយក្នុងចំណោមកិច្ចប្រជុំការពារជាតិដ៏សំខាន់របស់អាស៊ានដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមនៅពេលដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០។ លោកឧត្ដមសេនីយ៍ឯក  Tran Quang Phuong បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យស្ថាប័និងអង្គភាពពាក់ព័ន្ធត្រូវតែធានានូវការត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់កិច្ចប្រជុំចង្អៀត ADMM។ 

ក្នុងស្មារតីនេះ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong បានស្នើឲ្យសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមសហការជាមួយស្ថាប័ននិងអង្គភាពពាក់ព័ន្ធត្រូវតែត្រៀមរៀបចំយ៉ាងល្អបំផុតនូវការទទួលស្វាគមន៍គណៈប្រតិភូមកទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមនិងត្រូវតែធានាសន្តិសុខ សុវត្ថិភាពនិងសុខាភិបាលក្នុងបរិបទនៃការឆ្លងមេរោគផ្លូវដង្ហើមដែលបណ្តាល​មកពីវីរុសកូរ៉ូណាប្រភេទថ្មី Corona។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Tran Quang Phuong​ ចុះត្រួតពិនិត្យការត្រៀមរៀបចំទទួលគណៈប្រតិភូរបស់សារមន្ទីរប្រវត្តិសាស្ត្រយោធា​វៀតណាម

 

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong ក៏បានស្នើឱ្យសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមត្រៀមរៀបចំខ្លឹមសារដើម្បីឧទ្ទេសនាមដល់គណៈប្រតិភូឲ្យបានយល់ច្បាស់ពីប្រវត្តិសាស្ដ្រយោធាវៀតណាម តាមរយៈនោះបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អពីមិត្ដភក្ដិអន្ដរជាតិចំពោះប្រជាជននិងកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thanh Cong