ដោយឈរជើងនៅលើភ្នំខ្ពស់មួយក្នុងខេត្ត Dong Nai ប៉ុស្តិ៍វិទ្យុទាក់ទងផ្សាយបន្តមានភារកិច្ចផ្សាយព័ត៌មានបន្តពីបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ទៅកាន់ស្ថាប័នយោធាស្រុកនានានៅទូទាំងខេត្ត។ ដោយសារតែទីតាំងឈរជើងនៅលើតំបន់ខ្ពស់ ដូចនេះហើយបើចង់ឡើងដល់កន្លែងឈរជើងនេះ កម្មាភិបាលនិងយុទ្ធជនត្រូវធ្វើដំណើរអស់ ៣ ម៉ោង ដោយឆ្លងកាត់ចំណោតភ្នំដ៏គ្រោះថ្នាក់។ យោងតាមលោកវរសេនីយ៍ឯក Le Truong Giang ប្រធាននយោបាយនៃកងអនុសេនាធំវិទ្យុទាក់ទងឲ្យដឹងថា រៀងរាល់ពីរបីថ្ងៃ ទាហានទាំងឡាយតែងតែចុះពីលើភ្នំដើម្បីរែកទឹក និងទិញអាហារ ការងារពិតជានឿយហត់ខ្លាំងណាស់។ ក្រៅពីបំពេញភារកិច្ចតាមជំនាញហើយ កម្មាភិបាល និងយុទ្ធជនក៏ទទួលការងារបង្ថែមដោយបង្ខំជា“មគ្គុទេសក៍” និងជួយសង្គ្រោះអ្នកទេសចរផងដែរ។

leftcenterrightdel
ការរែកទឹកឡើងលើភ្នំដើម្បីបម្រើសកម្មភាពប្រចាំថ្ងៃ

លោក Ngo Cong Tan បានបំពេញការងារនៅលើកំពូលភ្នំអស់រយៈពេលជាង ១០ ឆ្នាំមកហើយបានចែករំលែកថា៖ “នាឱកាសរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ២០១៩ មានភ្ញៀវទេសចរម្នាក់ឈ្មោះ Nguyen Thanh Nhan  និងក្រុមមិត្តភក្តិមកពីទីក្រុង Bien Hoa មកដើរលេងនៅលើភ្នំ។ ដោយមិនបានសហការជាមួយគ្នា លុះពេលមេឃងងឹត ពួកគេចុះពីលើភ្នំមកផ្ទះវិញទើបដឹងថាមិនឃើញបង Nhan ទេ ហៅទូរស័ព្ទក៏មិនអាចទាក់ទងបានឡើយ។ នៅព្រឹកថ្ងៃស្អែក សមាជិកគ្រួសារ និងមិត្តភក្តិបានបង្ហោះហ្វេសប៊ុក ហើយរាយការណ៍ជូនប៉ូលីសដើម្បីជួយស្វែងរក។ ទទួលបានពីព័ត៌មាននេះ បងប្អូនទាំងអស់នៃប៉ុស្តិ៍វិទ្យុទាក់ទងយើងខ្ញុំ លើកលែងតែអ្នកត្រូវប្រចាំការ បងប្អួនទាំងអស់បានសហការជាមួយប៉ូលីសទៅស្វែងរក អស់រយៈពេល ២ ថ្ងៃ ទើបរកឃើញបង Nhan ។ ហើយករណីភ្លើងឆេះព្រៃ ឬប្រជាជន អ្នកទេសចរជួបគ្រោះថ្នាក់ ស្រេកទឹក រងពស់ចឹក ឬសត្វល្អិតខាំ ល។ល យើងខ្ញុំបានជួយសង្គ្រោះទាន់ពេលវាលា។ ហើយយើងខ្ញុំក៏ជួយភ្ញៀវទេសចរឲ្យចុះពីលើកំពូលភ្នំដោយសុវត្ថិភាផងដែរ។

ទោះបីកម្មាភិបាលនិងយុទ្ធជនត្រូវតែឡើងចុះភ្នំរែកទឹកយ៉ាងនឿយហត់ដើម្បីបំរើជីវភាពប្រចាំថ្ងៃក៏ដោយ ក៏ប៉ុន្តែពួកគេតែង​តែមានការចែករំលែកដល់ប្រជាជន និងភ្ញៀវទេសចរនៅពេលដែលពួកគេត្រូវការដែរ ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលភ្ញៀវទេសចរមកលើភ្នំកាន់តែច្រើនឡើងៗ។

ពលបាលឯក Nguyen Cong Hau ចាប់ផ្តើមចូលបំរើទ័ពនាដើមឆ្នាំ ២០១៩ បានចែករំលែកថា៖ “ថ្ងៃដំបូងដែលមកដល់អង្គភាព ដោយក្រឡេកមើលទៅគ្រប់ទីកន្លែង ខ្ញុំឃើញតែព្រៃឈើ និងច្រាំងថ្មប៉ុណ្ណោះ ខ្ញុំមានការព្រួយបារម្ភបន្តិច ប៉ុន្តែក្រោយមក ដោយមានការស្រលាញ់រាប់អានពីមិត្តរួមក្រុមដែលចាត់ទុកដូចជាបងប្អូនក្នុងក្រុមគ្រួសារបាន​ជួយឲ្យខ្ញុំធ្លាប់នឹងការងារថ្មី។ នេះជាលើកទីមួយដែលខ្ញុំទទួលឆ្នាំថ្មីក្នុងកងទ័ព ហើយបានស្តាប់មិត្តរួមក្រុមរៀបរាប់ពីការទទួលឆ្នាំថ្មីមុនៗថា ពិតជាសប្បាយរីករាយណាស់៕

បកប្រែដោយ Duy Hoan