leftcenterrightdel
ប្រតិភូចូលរួមពិធី

 

ថ្លែងនៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Doan Xuan Bo អគ្គនិពន្ធនាយករងនៃកាសែតកងទ័ពប្រជាជន បានសង្កត់ធ្ងន់ថា៖ ភូមិ Khau Dieu ឃុំ Dinh Bien គឺជាកន្លែងដែលកាសែតកងទ័ពប្រជាជនចេញផ្សាយកាសែតលេខដំបូងបង្អស់។ ដោយមានការយកចិត្ដទុកដាក់ពីសំណាក់លោកប្រធានហូជីមិញ ការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស រួមទាំងការដឹកនាំដោយផ្ទាល់ពីថ្នាក់អគ្គស្នងការដ្ឋាននយោបាយ និងឆ្លងកាត់ជិត ៧០ ឆ្នាំនៃការខិតខំដោយមិនចេះនឿយហត់របស់កម្មាភិបាលគ្រប់ជំនាន់ អ្នកយកព័ត៌មាន បុគ្គលិកនៃកាសែតកងទ័ពប្រជាជនមានការរីកចម្រើនដែលគួរឱ្យកត់សម្គាល់ ហើយបានក្លាយជាទីភ្នាក់ងារពហុសារព័ត៌មាន និងជាកាសែតមានតួនាទីដ៏សំខាន់របស់ប្រទេសជាតិ ។

leftcenterrightdel
លោកវរសេនីយ៍ឯក Doan Xuan Bo ថ្លែងក្នុងពិធី

 

ដោយអនុវត្ដតាមសេចក្តីសម្រេចលេខ ១៤៩២ / QĐ-CT ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩១៩ របស់ប្រធានអគ្គស្នងការនយោបាយដែលបានអនុម័តលើផែនការរៀបចំសកម្មភាពឆ្ពោះទៅរកខួបលើកទី ៧០ នៃថ្ងៃប្រពៃណីកាសែតកងទ័ពប្រជាជន (២០ តុលា ១៩៥០ / ១០ តុលា ២០២០) និងទទួលបានការយល់ព្រមពីគណៈគ្រប់គ្រងកេរ្ដិ៍ដំណែលនិងរម្មណីយដ្ឋានខេត្ត Thai Nguyen រួមជាមួយការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋានក្នុងរយៈពេលកន្លងមក កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩១៩ កាសែតកងទ័ពប្រជាជន បានរៀបចំការជួសជុល និងកែលំអសិលាចារឹក  កាសែតកងទ័ពប្រជាជននៅភូមិ Khau Dieu ឃុំ Dinh Bien ស្រុក Dinh Hoa ខេត្ដ Thai Nguyen។ បន្ទាប់ពីជួសជុលអស់រយៈពេល ៧០ ថ្ងៃកន្លងមក សំណង់បានបញ្ចប់និងធានាបាននូវគុណភាពល្អ។ នេះគឺជាគម្រោងក្នុងឱកាសអបអរសាទរខួបលើកទី ៧០ នៃថ្ងៃដែលកាសែតកងទ័ពប្រជាជនចេញផ្សាយកាសែតលេខដំបូងបង្អស់ ហើយបង្ហាញពីមនោសញ្ចេតនា “ផឹកទឹកនឹកប្រភព” “តបស្នងសងគុណ” ដល់កម្មាភិបាល អ្នកយកព័ត៌មាននៅជំនាន់មុននៃកាសែតកងទ័ពប្រជាជន និងប្រជាជនមូលដ្ឋាន។ នេះជាកន្លែងដ៏សំខាន់សម្រាប់អប់រំប្រវត្តិសាស្រ្តប្រពៃណីដល់កម្មាភិបាល អ្នកយកព័ត៌មាន បុគ្គលិកនៃកាសែតកងទ័ពប្រជាជន និងប្រជាជនមូលដ្ឋាន។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូកាត់ខ្សែបូសម្ពោធសិលាចារឹកកេរ្ដិ៍ដំណែលកាសែតកងទ័ពប្រជាជន

 

ក្នុងឱកាសនេះដែរ គណៈនិពន្ធនាយកកាសែតកងទ័ពប្រជាជន បានផ្ដល់គ្រឿងសម្ភារៈការិយាល័យជូនគណៈកម្មាធិការប្រជាជនឃុំ Dinh Bien។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន Thai Hung បានផ្ដល់គ្រឿងសំភារៈការិយាល័យជូនអគារវប្បធម៌នៃភូមិ Khau Dieu; ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Vingroup ក៏បានផ្ដល់អំណោយចំនួន ៥០ កញ្ចាប់ (ក្នុងមួយកញ្ចប់មានតំលៃ ៦០ ម៉ឺនដុង) ដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារមានជីវភាពរស់នៅជួបការលំបាកនៅឃុំ Dinh Bien ផងដែរ៕

បកប្រែដោយ Pham Diep