leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ជូនពរឆ្នាំថ្មីប្រពៃណីដល់កម្មាភិបាល យុទ្ធជននៃនាយកដ្ឋានរក្សា សន្ដិភាពវៀតណាម

 

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមបានថ្លែងរបាយការណ៍អំពីលទ្ធផលនៃសកម្មភាពរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ និងការត្រៀមប្រយុទ្ធរបស់អង្គភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​វៀតណាម។​ លោកថ្លែងបន្តថា ការងារសំខាន់ៗក្នុងឆ្នាំ ២០២០ របស់នាយកដ្ឋានរក្សាសន្ដិភាពវៀតណាមរួមមាន៖ ការហ្វឹកហ្វឺន និងបញ្ជូនកងពេទ្យកម្រិត ២ លេខ ៣ ទៅជំនួសកងពេទ្យកម្រិត ២ លេខ ២ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Ngo Xuan Lich បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល យុទ្ធជន និងបុគ្គលិកនៃអង្គភាពដែលសម្រេចភារកិច្ចបានល្អ។ លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្នើឲ្យនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមគួរតែធ្វើជាសេនាធិការឲ្យបានល្អថែមទៀត រួមចំណែកដល់ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមរក្សាសន្ដិភាពរបស់អង្គការសហប្រប្រជាជាតិឲ្យកាន់តែប្រសិទ្ធភាព។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ថតរូបជាមួយកម្មាភិបាល យុទ្ធជននៃនាយកដ្ឋានរក្សាសន្ដិភាព​វៀតណាម

 

ឆ្នាំ ២០២០ វៀតណាមទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ហេតុដូច្នេះ លោករដ្ឋមន្រ្តីបានស្នើឲ្យនាយកដ្ឋានរក្សាសន្ដិភាពត្រូវត្រៀមរៀបចំឲ្យបានល្អដើម្បីព្រឹត្ដិការណ៍អន្ដរជាតិអំពីសកម្មភាពរក្សាសន្ដិភាពដែលប្រព្រឹត្ដទៅនៅប្រទេសវៀតណាមទទួលបានជោគជ័យ តាមរយៈនោះបង្ហាញពីលទ្ធភាពនិងការរួមចំណែករបស់វៀតណាមក្នុងបេសកកម្មរក្សាសន្ដិភាព ក៏ដូចជាបញ្ជាក់ថា វៀតណាមជាសមាជិកដែលមានការទទួលខុសត្រូវរបស់ សហគមន៍អន្តរជាតិ។

ក្នុងឱកាសស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីនាពេលឆាប់ៗនេះ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោករដ្ឋមន្ដ្រី Ngo Xuan Lich បានជូនអំណោយនិងជូនពរដល់កម្មាភិបាល យុទ្ធជននិងបុគ្គលិកនៃនាយកដ្ឋានរក្សាសន្ដិភាពវៀតណាមមានសុខភាពល្អបរិបូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំ ២០២០ ។

*អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាលានាយទាហាននយោបាយ លោករដ្ឋមន្រ្តី Ngo Xuan Lich បានសម្តែងការរីករាយចំពោះលទ្ធផលបណ្តុះបណ្តាលនិងការកសាងអង្គភាពដែលសាលាសម្រេចបានក្នុងឆ្នាំកន្លងមក។ លោករដ្ឋមន្រ្តីបានលើកសរសើរសាលានាយទាហាននយោបាយដែលបានបំពេញភារកិច្ចនយោបាយនិងយកចិត្ដទុកដាក់ដល់ជីវភាពរស់នៅទាំងសម្ភារៈ​និងស្មារតីសម្រាប់កម្មាភិបាល  គ្រូបង្រៀន និងសិក្ខាកាម។

leftcenterrightdel
លោករដ្ឋមន្រ្តី Ngo Xuan Lich ជូនពរឆ្នាំថ្មីប្រពៃណីដល់កម្មាភិបាល យុទ្ធជននៃសាលានាយទាហាននយោបាយ
leftcenterrightdel
លោករដ្ឋមន្ដ្រី Ngo Xuan Lich បានជូនអំណោយដល់សាលានាយទាហាននយោបាយ

 

លោករដ្ឋមន្រ្តីបានថ្លែងបន្ដថា សាលានាយទាហាននយោបាយគួរតែផ្ដោតលើការលើកគុណភាពបណ្តុះបណ្តាលថែមទៀតដែលផ្សារភ្ជាប់ការបង្រៀននៅក្នុងសាលាជាមួយនឹងការអនុវត្តជាក់ស្តែង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនាពេលឆាប់ៗនេះ លោករដ្ឋមន្ដ្រី Ngo Xuan Lich បានជូនអំណោយនិងជូនពរដល់កម្មាភិបាល គ្រូបង្រៀននិងសិក្ខាកាម មានសុខភាពល្អបរិបូរ និងកសាងសាលាឲ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Pham Diep