ADSOM WG គឺសំដៅត្រៀមរៀបចំ និងបំពេញឯកសារ ខ្លឹមសារ និងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំការពារជាតិអាស៊ាន រួមទាំងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM-14)។ កិច្ចប្រជុំបានផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា ការធ្វើបច្ចុប្បន្នភាពដំណើរការនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន និងការវាយតំលៃលើគំនិតផ្តួចផ្តើមរបស់អាស៊ាន; កិច្ចពិភាក្សាអំពីគំនិតផ្តួចផ្តើមថ្មីរបស់អាស៊ាន និងផែនការសកម្មភាពក្នុងរយៈពេល ៣ ឆ្នាំរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ការបង្កើតឯកសារសម្រាប់កិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៧ (ADMM+)។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

 

ប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ “ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការ” ក្រសួងការពារប្រទេសវៀតណាមបានជ្រើសរើសប្រធានបទ “កិច្ចសហប្រតិបត្តិការការពារជាតិដើម្បីអាស៊ានមួយប្រកបដោយបង្រួបបង្រួម និងបន្សាំដោយម្ចាស់ការ” សម្រាប់សកម្មភាព និងកិច្ចប្រជុំយោធាការពារជាតិអាស៊ាននៅឆ្នាំ ២០២០។

មានប្រសាសន៍នៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសក្រសួងការពារប្រទេសវៀតណាម ប្រធានកិច្ចប្រជុំ ADSOM WG បានឲ្យដឹងថា វៀតណាមបានលើកឡើងនូវគោលដៅសម្រាប់ឆ្នាំនេះដើម្បីលើកកម្ពស់សាមគ្គីភាព ការបង្រួបបង្រួម តាមរយៈការពិគ្រោះយោបល់ ការចែករំលែកទស្សនៈ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅកិច្ចប្រជុំ ADMM។ ឆ្នាំ ២០២០ គឺជាឆ្នាំដែលប្រព្រឹត្តទៅការរំលឹកខួបទី ១០ នៃការបង្កើត ADMM+ វៀតណាមជឿជាក់ថា គួរតែមានសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ានបូកស្តីពីចក្ខុវិស័យសន្តិសុខយុទ្ធសាស្ត្រ អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងរយៈពេល ១០ ឆ្នាំខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងនោះ លោកបានលើកឡើងនូវគំនិតផ្តួចផ្តើមស្តីពីការដោតទង់អាស៊ាននៅជាប់នឹងទង់ជាតិរបស់បណ្តាប្រទេសអាស៊ានដែលមានអង្គភាពចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ វៀតណាមសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងការរួមវិភាគទានរបស់បណ្តាប្រទេស ក្នុងរយៈពេលវៀតណាមជាប្រធានអាស៊ាន ព្រមទាំងជឿជាក់យ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះគឺដើម្បីផលប្រយោជន៍រួមនៃសហគមន៍អាស៊ាន ហើយជោគជ័យនៃអាស៊ានឆ្នាំ ២០២០ ក៏ជាជោគជ័យរួមរបស់បណ្តាប្រទេសនៅក្នុងតំបន់ដែរ។

នៅកិច្ចប្រជុំ ប្រធានគណៈប្រតិភូទាំងឡាយដែលចូលរួម ADSOM WG បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះវៀតណាមក្នុងការរៀបចំកិច្ចប្រជុំយោធា-ការពារជាតិប្រកបដោយជោគជ័យក្នុងឆ្នាំប្រធានអាស៊ាន ២០២០ ដើម្បីជំរុញយន្តការនៃកិច្ចសហប្រតិបត្តិការ ADMM និង ADMM+ ឡើងកំរិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Huyen Trang