leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ជូនអំណោយដល់កងពលធំលេខ ៥

 

តាមរយៈការសួរសុខទុក្ខ ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានសម្តែងការសប្បាយរីករាយចំពោះលទ្ធផលការងារដែលអង្គភាពសម្រេចបានក្នុងឆ្នាំ ២០១៩។ 

លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានជូនពរឆ្នាំថ្មីប្រពៃណីដល់កម្មាភិបាលនិងយុទ្ធជន ព្រមទាំងលោកបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលប្រព្រឹត្ដទៅមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អនុវត្ដភារកិច្ចសំខាន់ៗជាច្រើន និងសម្រេចបានគោលដៅនៃអាណត្ដិ ២០១៥-២០២០ ហេតុដូច្នេះ មេបញ្ជាការនៃអង្គភាពគួរតែអប់រំដល់កម្មាភិបាល និងយុទ្ធជនឲ្យពង្រីកប្រពៃណីល្អប្រសើរ ហើយធ្វើឲ្យជ្រួតជ្រាបនូវសេចក្ដីសម្រេចចិត្ដរបស់បក្សដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ថតរូបជាអនុស្សាវរីយ៍ជាមួយកម្មភិបាលកងពលធំលេខ ៥

 

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ​២០២០ លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ក៏បានស្នើឲ្យមេបញ្ជាការអង្គភាពត្រូវអនុវត្ដល្អនូវការងារអប់រំសតិអារម្មណ៍ ហើយធ្វើឲ្យកម្មាភិបាលនិងយុទ្ធជនយល់ច្បាស់ពីភារកិច្ចត្រៀមប្រយុទ្ធ លើកកម្ពស់ស្មារតីនិងបំពេញភារកិច្ចឲ្យបានល្អ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia ជូនអំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅខេត្ត Tay Ninh

 

ក្នុងឱកាសនេះដែរ ក្រុមការងារបានជូនអំណោយចំនួន ១៥ កញ្ចាប់ (ក្នុងមួយកញ្ចប់មានទឹកប្រាក់ ២ លានដុង) ដល់វីរអ្នកម្តាយវៀតណាម យុទ្ធជនពិការ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនៅខេត្ត Tay Ninh៕

បកប្រែដោយ Pham Diep