leftcenterrightdel
តំណាងផ្លាស់ប្ដូរយោបល់នៅខាងក្រៅសិក្ខាសាលាវិទ្យាសាស្ត្រ

១. នៅឆ្នាំ២០១៩ ក្រសួងការពារប្រទេសវៀតណាម និងស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រមានគុណភាពជាច្រើន ទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមរបស់មេទ័ពធំ អ្នកវិទ្យាសាស្រ្តក្នុងនិងក្រៅកងទ័ព។

leftcenterrightdel
តំណាងទាំងឡាយទស្សនាគំនិតផ្តួចផ្ដើមរបស់វិទ្យាស្ថានការពារព្រំដែនវៀតណាម (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន)

២. នៅឆ្នាំ២០១៩ ស្ថាប័ន អង្គភាពនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមបានរៀបចំការប្រកួតប្រឡងប្ដេជ្ញាឈ្នះ (ដំណាក់កាល ២០១៤-២០១៩) បូកសរុបជាបឋមការចលនា៥០ (ដំណាក់កាល ២០១៥-២០១៩) ។ល។ ប្រធានបទស្រាវជ្រាវវិទ្យាសាស្រ្តនិងគំនិតផ្តួចផ្តើមចូលរួមត្រូវបានប្រើប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើនគុណភាពនៃការងារ។

leftcenterrightdel
គ្រោងដែលអនុម័តដោយលោកនាយករដ្ឋមន្រ្តីបានជួយកងទ័ពមានអាវុធនិងឧបករណ៍យោធាទំនើបជាច្រើន

៣. អគ្គនាយកដ្ឋានបច្ចេកទេសបានសហការជាមួយក្រសួង ស្ថាប័នអនុវត្តសេចក្តីសន្និដ្ឋានលេខ 44-TB/TW ដែលចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ការិយាល័យនយោបាយ។

leftcenterrightdel
កងទ័ពការពារដែនអាកាស - កងទ័ពជើងអាកាសរៀបចំការបាញ់គ្រាប់កាំភ្លើងពិតៗ នៅឆ្នាំ២០១៩ បានទទួលលទ្ធផលល្អ

៤. កងទ័ពទាំងមូលបានអនុវត្តល្អនូវការធានាឧបករណ៍និងបច្ចេកទេសសម្រាប់ភារកិច្ចហ្វឹកហ្វឺន។ អគ្គនាយកដ្ឋានបច្ចេកទេសបានរៀបចំការប្រកួតប្រឡងបច្ចេកទេសក្នុងក្របខណ្ឌកងទ័ពទាំងមូល ធានាល្អនូវកិច្ចការបច្ចេកទេស បង្វឹកបង្ហាត់ឲ្យក្រុមចូលរួមការប្រកួតប្រជែងកីឡាយោធា (Army Games) ដែលទទួលលទ្ធផលល្អ។

leftcenterrightdel
ពិធីបើកសម្ពោធដាក់ឱ្យដំណើរការនាវាសង្គ្រោះ MSSARS ៩៣១៦ នៅរោងចក្រ Z១៨៩

៥. កងទ័ពវៀតណាមបានទិញ ទទួល និងប្រើអាវុធនិងឧបករណ៍យោធាទំនើបជាច្រើន។ ផ្នែកឧស្សាហកម្មការពារជាតិបានផលិតនាវាចម្បាំង នាវាល្បាតល្បឿនលឿន និងនាវាសង្គ្រោះថ្មី៕

បកប្រែដោយ Thanh Cong